ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ  និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូលបណ្តុះបណ្តាលនាយទាហានថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ  និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូលបណ្តុះបណ្តាលនាយទាហានថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ  និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូលបណ្តុះបណ្តាលនាយទាហានថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ពុធ ១៤ កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង   ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដែលត្រូវបានកសាងក្នុងឆ្នាំ២០២០-២០២១ នៅក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា ខ្ញុំ សូមចូលរួមអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលធំៗជាច្រើននៅក្នុងសាលានាយទាហានសកម្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយនឹងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជន ក៏ដូចជាការចូលរួមចំណែកផ្ទាល់របស់អង្គភាព បុគ្គលិក សាស្ត្រាចារ្យ យោធាចារ្យ អតីតនិស្សិត និងនិស្សិតកំពុងសិក្សា រួមមានជាអាទិ៍៖ អគារទីចាត់ការ, អគារស្នាក់នៅ, អគារថ្នាក់រៀន, អាហារដ្ឋាន, អគារហាត់សាច់ដុំ, ផ្លូវចាក់កៅស៊ូ និងទីលានចាក់កៅស៊ូ។ សមិទ្ធផលរីកចម្រើនរួមរបស់សាលានាពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរួបរួមគ្នាកសាងពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏នឹងបន្តកសាងទៅមុខទៀតឱ្យកាន់តែល្អ និងទំនើប។

ឯកឧត្តមបានបន្តទៀតថា ខ្ញុំសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងពីរ ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ ការរួមចំណែករបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ក៏បានស្តែងឱ្យឃើញផងដែរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ និងប្រជាជន ដើម្បីធានាបាននូវការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម បណ្ឌិត បេក្ខភាព នាយករដ្ឋមន្ត្រី ក៍បាន សម្តែង នូវការ កោត សរសើរ និងវាយ  តម្លៃខ្ពស់ ចំពោះ ស្នាដៃ  និង  លទ្ធផល ការងារ គួរ  ទីមោទនៈ ដែល សាលានាយទាហាន សកម្ម សម្រេចបាន លើការ បំពេញភារ កិច្ចស្នូល បណ្តុះបណ្តាលនាយទាហានថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព។ អតីតនិស្សិត ដែលបានសិក្សានៅទីនេះ បានចេញទៅបម្រើការងារនៅតាមកងឯកភាពដោយសម្រេចបានស្នាដៃល្អប្រសើរ និងទទួលបានតួនាទីសំខាន់ៗជាច្រើនក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ពីព្រោះពួកគាត់មានមូលដ្ឋានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយអាចដឹកនាំ និងចែករំលែកប្រកដោយវិជ្ជាជីវៈ។ ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់របស់សាលា ក្នុងបុព្វហេតុកសាងនូវធនធានមនុស្សដ៏សំខាន់ក្នុងជួរកងទ័ពជាតិ។ បេសសកម្មដ៏ធំរបស់សាលា គឺការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហានមេបញ្ជាការ។

ឯកឧត្តម មានប្រសាសន៍សង្កត់ធ្ងន់ថា សាលាជាមជ្ឈមណ្ឌលសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសាលានាយទាហានតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែងអាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព។ ការគិតគូរអំពីការពង្រឹងសាលាហ្វឹកហ្វឺន ត្រូវផ្តោតទាំងលើការងារអភិវឌ្ឍ និងការងារអភិរក្ស។ ការងារអភិវឌ្ឍសំដៅដល់ការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការកែសម្រួលប្រព័ន្ធការងារគ្រប់គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារ ជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឱ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឱ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោងតាមបទពិសោធន៍អន្តរជាតិក៏ដោយ។

ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានផ្ដាំផ្ញើរ ថាសូមប្អូនៗនិស្សិតនាយទាហានសកម្មទាំងអស់ បន្តប្រឹងប្រែងរៀនសូត្រ ចាប់យកចំណេះ និងសមត្ថភាព ជាពិសេសស្មារតីឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហាន ដើម្បីចេញទៅបន្តជួយកសាងដឹកនាំកងទ័ពយើងតទៅមុខទៀត។ អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84