ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

នៅទ្វីបអ៉ឺរ៉ុបការឆ្លងមេរោគ កូវីដ ១៩ មានការកើនខ្លាំងជាងគេគឺប្រទេសអ៊ីតាលីដែលពេលនេះបានដាក់ពង្រាយ រថយន្តយោធា ជា ច្រើនគ្រឿង ដើម្បីត្រៀមដឹក សាកសព ជនរងគ្រោះ ដោយមេរោគកូវីដ ១៩ ដែលកើនឡើងយ៉ាងខ្លាំង !!!!!

នៅទ្វីបអ៉ឺរ៉ុបការឆ្លងមេរោគ កូវីដ ១៩ មានការកើនខ្លាំងជាងគេគឺប្រទេសអ៊ីតាលីដែលពេលនេះបានដាក់ពង្រាយ រថយន្តយោធា ជា ច្រើនគ្រឿង ដើម្បីត្រៀមដឹក សាកសព ជនរងគ្រោះ ដោយមេរោគកូវីដ ១៩ ដែលកើនឡើងយ៉ាងខ្លាំង !!!!!

នៅទ្វីបអ៉ឺរ៉ុបការឆ្លងមេរោគ កូវីដ ១៩ មានការកើនខ្លាំងជាងគេគឺប្រទេសអ៊ីតាលីដែលពេលនេះបានដាក់ពង្រាយ រថយន្តយោធា ជា ច្រើនគ្រឿង ដើម្បីត្រៀមដឹក សាកសព ជនរងគ្រោះ ដោយមេរោគកូវីដ ១៩ ដែលកើនឡើងយ៉ាងខ្លាំង !!!!!

ប្រែសម្រួលដោយះ លោក ភួង មុនីរដ្ឋ (ប្រភពពី៖ Daily Mail)
ចេញផ្សាយថ្ងៃ អង្គារ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

ប្រភពពីប្រទេសអ៊ីតាលី៖

រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីបានសម្រេចដាក់ពង្រាយរថយន្តយោធាជាច្រើនគ្រឿងរួមជាមួយកងទ័ពជាច្រើននាក់ ដើម្បីត្រៀមដឹកសាកសពជនរងគ្រោះដោយមេរោគកូវីដ ១៩ ខណៈចំនួនអ្នកឆ្លងនិងស្លាប់ដោយមេរោគកូវីដ ១៩នៅអ៊ីតាលីបន្តកើនឡើងយ៉ាងគំហុក។ តាមរូបភាពដែលបានចុះផ្សាយតាមបណ្តាញសារព័ត៌មានអេឡិចត្រូនិចបានបង្ហាញថា​ រថយន្តយោធាទាំងនោះជាប្រភេទរថយន្តទ្រុងធំៗ ដែលគេធ្លាប់ប្រើប្រាស់សម្រាប់ដឹកកងទ័ព ឬសម្ភារៈយោធា ក្នុងពេលចល័តទ័ព ពេលមានសង្គ្រាម ឬពេលមានអាសន្នបន្ទាន់ណាមួយជាដើម។សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអ៊ីតាលីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៤១ ០៣៥ ករណី ស្លាប់ ២ ៤០៥ ករណី ហើយអ៊ីតាលីជាប្រទេសទី ២ បន្ទាប់ពីចិន និងជាប្រទេសទី ១នៅតំបន់អឺរ៉ុប ដែលមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុត។

ដោយឡែកមហាអំណាចមិនចេះអួតរុស្ស៊ី គឺលោកពូទីន ក្រោយពីដាក់ទូរសព្ទ័ ក្រោយពីសន្ទនាជាមួយប្រធានាធិបតីអ៉ីតាលីភ្លាម បានបញ្ជូនអ្នកឯកទេសរោគសាស្ត្រ និងគ្រឿងយន្តសម្លាប់មេរោគ របស់យោធា មកជួយអ៉ីតាលី ដើម្បីទប់ទល់នឹងកូវីដ១៩ ។

យោងតាមប្រភព Daily Mail នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte ក្រោយដាក់ទូរស័ព្ទ ចប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀរ ពូទីន ភ្លាម យល់ព្រមទទួលយកការផ្តល់ជំនួយជាបុគ្គលិកយោធា យានយន្ត និង ឧបករណ៍ផ្សេងៗទៀតពីរុស្ស៊ីដើម្បីជួយស្រោចស្រង់ប្រទេសអ៉ីតាលីឡើងវិញ ពីការវាយប្រហារCovid19 ហើយរុស្ស៊ីក៏នឹងបញ្ជូនអ្នកឯកទេសខាងរោគសាស្ត្រ និងជំងឺរាតត្បាតរបស់យោធាប្រហែល ១០០នាក់ផងដែរ ដើម្បីជួយផ្នែកបច្ចេកទេស និងបង្រៀនដល់យោធា-ពេទ្យអ៉ីតាលីពីរបៀបទប់ស្កាត់ និងកម្ចាត់Covid19 ។

ការជួយរបស់រុស្ស៊ីនេះផងដែរ គឺកើតឡើងខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអ៉ីតាលីកើនឡើងដល់ ៤.៨២៥ នាក់ ដោយគ្រាន់តែថ្ងៃសៅរ៍មួយមានអ្នកស្លាប់ដល់ទៅ ?៧៩៣នាក់ ហើយឥឡូវរដ្ឋាភិបាលអ៉ីតាលីបានរឹតបន្តឹងខ្លាំងឡើងលើវិធានការបិទខេត្តក្រុងនានានៅក្នុងប្រទេសទៀតផង។

ចំពោះតំបន់ Lombardy ដែលជាតំបន់រងគ្រោះធ្ងន់បំផុតនៅអ៉ីតាលី បានដាក់ចេញវិធានការកាន់តែតឹងរ៉ឹងឡើង ខណៈចំនួនអ្នកស្លាប់កាន់តែកើនឡើងៗនោះ។ ហើយអ្នកវិភាគយល់ឃើញថា ស្ថានការណ៍នេះដែរ ហាក់បីដូចកាលសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ដោយកងទ័ពរុស្ស៊ីបញ្ជូនទៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់គ្រប់គ្រង និងស្ដារហេដ្ឋារចនាសម្ព័ន្ធនានាដល់អាល្លឺម៉ង់ដូច្នោះដែរ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដឹកជញ្ជូនរបស់យោធានឹងដឹកកងពលតូចពេទ្យយោធាចល័តចំនួន ៨ ក្រុម គ្រឿងយន្តបាញ់សម្លាប់មេរោគ និង ឧបករណ៍ពេទ្យជាច្រើនទៀតទៅអ៉ីតាលីចាប់ពីថ្ងៃអាទិត្យ ហើយយើងក៏សង្ឃឹមផងដែរ រុស្ស៊ីនឹងជួយស្រោចស្រង់អ៉ីតាលីឲ្យរួចផុតពីបិសាចមរណៈCovid19នេះ ឲ្យវិលមកស្ថានភាពប្រក្រតីវិញឆាប់ៗនេះវិញ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84