ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បញ្ជាកម្លាំងជំនាញ បង្ក្រាបបាន ករណីចោរលួចកន្ទុយម៉ាសីនត្រជាក់នៅក្នង បុរីសុខស្រេង២ បានចំនួន២២ គ្រឿង !!!!

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បញ្ជាកម្លាំងជំនាញ បង្ក្រាបបាន ករណីចោរលួចកន្ទុយម៉ាសីនត្រជាក់នៅក្នង បុរីសុខស្រេង២ បានចំនួន២២ គ្រឿង !!!!

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បញ្ជាកម្លាំងជំនាញ បង្ក្រាបបាន ករណីចោរលួចកន្ទុយម៉ាសីនត្រជាក់នៅក្នង បុរីសុខស្រេង២ បានចំនួន២២ គ្រឿង !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សុក្រ ៩រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ២០២២
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត:

ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញនៅយប់ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ម៉ោង១២និង០០នាទីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។បានដាក់ពាក្យបណ្ដឹងលើឈ្មាះមុិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ថាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២គ្រឿង ។

ក្រោយពីបានឃាត់ខ្លួនឈ្មោះមុិល យ៉ុង បានសារភាពថាខ្លួនពិតជាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅបូរីសុខស្រេងពិតមែន ។បានសារភាពថាខ្លួនយកទៅលក់អោយឈ្មោះឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ចំនួន១២កន្ទុយម៉ាសុីនត្រជាក់ហើយបានសារភាពថានៅដើមខែកុម្ភះខ្លួនបានទិញម៉ាសុីនត្រជាក់ចំនួន៣ឈុត ក្នុងមួយឈុត១២០ដូល្លាចឹងស្មើរ៣៦០ដូល្លា ចំពោះកន្ទុយ១២គ្រឿងនេះខ្ញុំឲលុយអស់៧០០ដូល្លាមុនហើយព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេមូលហេតុដែលខ្ញំទិញ ព្រោះគាត់ជាជាងម៉ាសុីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។

ហើយជនសង្ស័យមុិល យ៉ុងបានសារភាពថាខ្លួនយកទៅលក់ឲឈ្មោះសេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ។ចំនួន៣កន្ទុយម៉ាសុីនត្រជាក់ មូលហេតុដែលខ្ញុំទិញ ព្រោះគាត់ប្រាប់ខ្ញុំថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយម៉ាសុីត្រជាក់៣យកលុយចាយ មួយតម្លៃ៣០ដូល្លា ខ្ញុំទិញអស់លុយ៣៦០០០រៀល លុះថ្ងៃមោងមួយស្រាប់តែសមត្ថកិច្ចមកយកកន្ទុយម៉សុីនត្រជាក់នោះវិញដោយប្រាប់ជននោះលួចគេទេ ហើយខ្លួនក៍យល់ព្រមជូនសមត្ថកិច្ចវិញ។

ជនសង្ស័យមុិល យ៉ុង បានសារភាពថាខ្លួនបានកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿងអោយឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។បានទិញកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿង ក្នុងមួយគ្រឿង៣៥ដូល្លា ជនសង្ស័យបានប្រាប់ថាកន្ទុយម៉ាសុីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្ខ្លួនទិញ ។ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះថាជននោះលួចគេទេ ខ្ញុំក៍ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ។ជនសង្ស័យមុិល យ៉ុងបានសារភាពថានៅដើមខែកុម្ភះខ្លួនបានលួចម៉ាសុីនត្រជាក់គេនៅក្រុមហ៊ុនអាណាន់ម៉ាកឃីត(ឡាហ្វីរ៉ា)។ចំនួន៣ឈុតយកទៅលក់ឲឈុន តារាវុធ ក្នុង១ឈុត១២០ដូល្លា ពេលនេះបានដកហូតយកមកវិញហើយ ។

ស្នើរសុំប្រគល់សម្ភារះដែលដកហូតបានពីជនសង្ស័យជូនម្ចាស់យកទៅប្រើប្រាស់វិញ មានម៉ាសុីនត្រជាក់ចំនួន៣ឈុត និងកន្ទុយម៉ាសុីនត្រជាក់ចំនួន២៣គ្រឿង ។ជំនាញស្នើសុំឃាត់ខ្លួនឈ្មោះមុិល យ៉ុងជាជនសង្ស័យនឹងឈ្មោះឈន់ តារាវុធ ភេទប្រុសឈ្មោះសេង បូរីភេទប្រុសនឹងឈ្មះម៉ៅ មករាភេទប្រុសដែលជាអ្នកទទួលទិញម៉ាសុីនត្រជាក់ពីជនសង្ស័យដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធី៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84