ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ !!!!! - កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!!
0

ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សៅរ៍ ១២រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូន មានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់ដែលកិច្ចប្រជុំនេះក៏ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន ១៨៧ រូប។

ឯកឧត្តម ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពី ទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជាក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយឱ្យបាននូវបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។ ទន្ទឹមនោះ ឯកឧត្តមប្រធាន ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការអនុវត្តបន្តឱ្យបានជាប់ជាប្រចាំ រួមមាន ទី១.ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឱ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត ទី២.ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឱ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ ទី៣.បណ្តុះបណ្តាល បំពាក់បំប៉នស្មារតីតាមរយៈការរៀបចំបើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានាដល់គ្រូបង្គោលនៅថ្នាក់រាជធានី ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន ទី៤.រៀបចំនិងពង្រឹងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឱ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ ដឹកនាំដោយគណបក្សប្រជាជន ទី៥.យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ទី៦.ដើម្បីធានាបានប្រៀបឈ្នះ យើងទាំងអស់គ្នាត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានដំណើរការដោយរលូន មានសណ្តាប់ធ្នាប់ល្អ តាមរបៀបវារៈសំខាន់ៗ រួមមាន៖ ការ បូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និងសតិអារម្មណ៍យុវជនក្នុងការអនុវត្តទិសដៅការងារ ផែនការសកម្មភាពការងារ និងសូចនាករក្នុងផែនការសកម្មភាពការងារ ដែលបានដាក់ចេញនាពេលកន្លងមក និងប្រមូលនូវធាតុចូលសំខាន់ៗពីកិច្ចប្រជុំ តាមរយៈការស្តាប់នូវបទអន្តរាគមន៍តំណាង ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពត។ កិច្ចប្រជុំក៏បានស្តាប់ដោយយកចិត្តទុកដាក់លើខ្លឹមសារ នៃសេចក្តីព្រាង បទបញ្ជាផ្ទៃក្នុង នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានឯកភាព អនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ដោយះ មជ្ឈមណ្ឌល ព៏ត៌មាន ឈុន ពេជ្រ ជាយដែន
https//www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84