ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំលេចវីរភាព សម្ដេចតេជោ ចំពោះសិស្ស ទើបប្រឡងជាប់បាក់ឌុប ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំលេចវីរភាព សម្ដេចតេជោ ចំពោះសិស្ស ទើបប្រឡងជាប់បាក់ឌុប ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំលេចវីរភាព សម្ដេចតេជោ ចំពោះសិស្ស ទើបប្រឡងជាប់បាក់ឌុប ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សុក្រ ១១រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ចាម៖

ឯកឧត្តម ហ៊ុន ម៉ាណែតអញ្ចើញជាគណអធិបតីនៅ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង (ខេត្តកំពង់ចាម, ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២)៖ ដែលឯកឧត្តមបានមានប្រសាសន៍ដែលមានខ្លឹមសារដូចខាងក្រោម:

១. សូមអបអរសាទរចំពោះការទទួលបានសមិទ្ធផលជាច្រើននៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលកាន់តែមានការរីកចម្រើន ស្របគ្នាទៅនឹងការរីកចម្រើននៃវិស័យអប់រំទាំងមូលនៅក្នុងខេត្ត និងសូមអរគុណចំពោះការចូលរួមចំណែករបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន ដែលភាគច្រើនក៏ជាអតីតសិស្សនៅក្នុងវិទ្យាល័យនេះ។ ទាំងនេះ គឺជាការតបស្នងសងគុណចំពោះសាលា និងភូមិកំណើត ដែលបានផ្តល់នូវឱកាសរៀនសូត្រ រហូតទទួលបានជោគជ័យលើការសិក្សាជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស ហើយបានចូលរួមបម្រើការងារក្លាយជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។

២. សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ ការរៀបចំដោយហ្មត់ចត់លើការប្រឡងទាំងអស់ គឺធ្វើយ៉ាងណាឱ្យជាប់ គឺជាប់ដោយមោទនភាព និងបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ដើម្បីធានាបាននូវគុណភាពនៃការអប់រំ ព្រមទាំងមោទនភាពសម្រាប់គ្រួសារ និងសង្គមជាតិ។ ពិតណាស់ សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ ០៣ សំខាន់ រួមមាន៖
-ទី១. គឺតួអង្គក្មួយៗ ដែលបានខិតខំរៀនសូត្រ។ សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។
-ទី២. គឺតួអង្គឪពុកម្តាយ អាណាព្យាបាល ដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់ក្មួយៗ គឺជាការតបស្នងសងគុណមួយក៏ស័ក្តិសមបំផុតសម្រាប់ពួកគាត់។
-ទី៣. គឺតួអង្គលោកគ្រូ អ្នកគ្រូ។ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។ សិស្សៗម្នាក់មានសំបកតួខ្លួនខាងក្រៅ ឯកលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទំាងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ។ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។

៣. ការផ្តល់កំណើត និងការជួយសង្គ្រោះជិត គឺជាគុណដ៏ធំធេងបំផុត។ ក្នុងឆាកជីវិតនយោបាយរបស់ សម្តេចតេជោ កន្លងមកនេះ លោកបានជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងស្ថានការណ៍ធំៗ ០៣ លើករួចមកហើយ៖ ជាអាទិ៍ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ, និងថ្មីៗនេះ គឺសច្ចភាពនៃការសង្គ្រោះជីវិតដោយតថ្លៃជាមួយមច្ចុរាជ និងរក្សាបានជីវិតប្រជាពលរដ្ឋរាប់សែននាក់ នៅក្នុងវិបត្តិនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត ដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសភាគច្រើនមានការអល់អែកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឱ្យបានច្បាស់លាស់ ប៉ុន្តែ សម្តេចតេជោ បានធ្វើការអារកាត់សម្រេចចិត្តដាក់ចេញនូវវិធានការនានាទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងការសិក្សាគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវ ដោយឈរលើមូលដ្ឋានអាទិភាពចម្បងបំផុត គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនអាចពន្យាពេលរង់ចាំបាន រហូតកម្ពុជាឈានត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ តាមរយៈការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ និងការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ខណៈដែលអត្រាឆ្លងថ្មីមានកម្រិតទាប ហើយករណីស្លាប់ក៏មិនទាន់មានថ្មី ទោះបីជាមានការរាតត្បាតនៃមេរោគបំប្លែងថ្មីក៏ដោយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https//www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84