ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ !!!!

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សៅរ៍ ៥រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

ប្រសាសន៍ សំខាន់ៗ របស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ គណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និង លើក ទិសដៅ ការងារ ឆ្នាំ ២០២២ (ភ្នំពេញ, ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ ដែលមានខ្លឹមសារដូចខាងក្រោម :

១. សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានាដែលសម្រេចក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។ ពិតណាស់ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គការចាត់តាំងបក្សចំណុះគណៈកម្មការ ក.២៦.១៣ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការចាត់តាំងនៅតាមមូលដ្ឋាន បានបន្តបំពេញសកម្មការងារលើគ្រប់វិស័យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ទាំងភារកិច្ចស្នូល និងកិច្ចការជីវភាពបក្ស ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

២. សូមឯកភាពចំពោះការដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹកសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ គ្រប់រូប ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានដំណើរការយ៉ាងទៀងទាត់ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

៣. គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សយើង ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអ៊ំពូមីងអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។ ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកអំពីស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់ផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍ សម្តេចតេជោ ប្រធានគណបក្ស បានមានប្រសាសន៍ថា៖ “គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។

៤. ពិតណាស់ នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង ០២ ឆ្នាំកន្លងមកនេះ យើងមានករណីឆ្លងជាង ១២ ម៉ឺននាក់ ហើយករណីស្លាប់ជាង ៣ ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ប្រធានគណបក្ស បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវ ដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង ១១ ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។ ទាំងនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏ សម្តេច អាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជាដោយអាចធ្វើការសម្រេចចិត្តអារកាត់ ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84