ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

លោក ឈួន បូរី ជំនួយការផ្ទាល់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារអញ្ជើញអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ នាយទាហាននិងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃសមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី !!!!!

លោក ឈួន បូរី ជំនួយការផ្ទាល់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារអញ្ជើញអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ នាយទាហាននិងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃសមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី !!!!!

លោក ឈួន បូរី ជំនួយការផ្ទាល់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារអញ្ជើញអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ នាយទាហាននិងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃសមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី !!!!!

ដោយះ លោក ឆេង សុភា ហៅ ដូង
ចេញផ្សាយថ្ងៃ អង្គារ៍ ១០ កើត ខែ ពិសាខ សប្តស័ក ឆ្នាំ ម្សាញ់ ពុទ្ទសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃ ទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥

ខេត្តឧត្តរមានជ័យ៖ 

លោក ឈួនបូរី ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក នង ដារុន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សាក់ ស៊ុនណាក់ ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុកភ្នំស្រុក តំណាងអោយ លោក ចៅ ជីអាន ប្រធានចលនាយុវជន១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

នាឱកាសនេះដែរ លោក ឈួន បូរី បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះផងដែរ លោក ឈួន បូរីក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង។

បន្ទាប់ពីបានសំណេះសំណាលជាមួយឧត្តមសេនីយ៍ត្រី នាក់ វង្សមេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមក លោកក៏បានអញ្ជើញចុះមើលនូវសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់ សម្រាប់ឲ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។

នៅក្នុងកម្មវិធីនោះលោក ឈួន បូរី ព្រមទាំងក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋអមដំណើរ បានរៀបចំពិធីបួងសួង សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចនឹងបាននាំយកអំណោយគ្រឿងឧបភោភបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិទិសប្រាសាទតាមមាន់និងប្រាសាទតាក្របីរួមមាន៖
– មី ១០ កេះ
– អង្ករ 10 ការ៉ុង
– ទឹកសុទ្ធ 350 យួរ
– ម្ហូបអាហារសម្រាប់មនុស្ស ៣៥០ នាក់
– នំបុ័ង ២០០ដើម
– ផ្លែស្វាយ ១០០ គីឡូព្រមទាំងថវិកាមួយចំនួនផងដែរ៕

                                   

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84