ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពត !!!!

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពត !!!!

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពត !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២១
ព័ត៌មានជាតិ

ខេត្តកំពត :

១. ក្នុងឱកាសដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្តនេះ សូមចូលរួមអបអរសាទរចំពោះអង្គភាពថ្មី ផ្នែកសឹករងក្រុងបូកគោ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ដែលទទួលបាននូវឱកាសក្នុងការចូលរួមដឹកនាំ ពង្រឹង បម្រើ និងកសាងកងឯកភាពឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមអភិវឌ្ឍសហគមន៍ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

២. កងទ័ព គឺជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្ស ដែលប្រកបដោយវិន័យ សមត្ថភាព និងមនសិការស្នេហាជាតិ ដើម្បីបម្រើសង្គមជាតិ ជាពិសេស កិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ដោយឡែក មេបញ្ជាការ មេបញ្ជាការរង គឺជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តើមចេញពីការគោរពឱ្យតម្លៃគ្នា និងការរក្សាគុណភាពនៃបរិមាណ តាមរយៈការបែងចែក តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ ដោយឈរលើសិល្បៈ និងបច្ចេកទេសក្នុងការដឹកនាំ ប្រកបដោយសមធម៌ គុណធម៌ និងយុត្តិធម៌ បង្កើតបានជាទំនុកចិត្តរបស់ថ្នាក់ក្រោម។

៣. ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សំដៅថែរក្សាឱ្យបានដាច់ខាតនូវ សុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់អ្នកជំនាន់មុន។ ដូច្នេះ ក្នុងនាមជាអ្នកជំនាន់ក្រោយ សូមពង្រឹងនូវគុណតម្លៃនៃការលះបង់ឱ្យបានដូចនឹងគំរូវីរភាពរបស់យោធិនជំនាន់មុន និងប្តេជ្ញាការពារដាច់ខាតនូវរាល់ សកម្មភាពទាំងទ្បាយណាដែលញុះញង់បំភ្លៃការពិត នាំឱ្យមានការបែកបាក់សាមគ្គីភាព ឯកភាពជាតិ បង្កចលាចល និងអស្ថិរភាពនយោបាយ និងសង្គម ក្នុងបំណងអូសទាញកម្ពុជា ឲ្យឱ្យធ្លាក់ទៅក្នុងវិនាសកម្មដោយសារភ្នក់ភ្លើងសង្រ្គាមឡើងវិញ។

៤. សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ តំបន់ប្រតិបត្តិការសឹករងកំពត និងអង្គភាពចំណុះ រហូតមានការរីកចម្រើនរឹងមាំលើគ្រប់ស័យ ធានាបាននូវសមត្ថភាពបំពេញភារកិច្ចការពារជាតិ និងប្រជាជក្នុងគ្រប់កាលៈទេសៈទាំងអស់។

៥. សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ប្រកបដោយភាពក្លាហាន និងការ ទទួលខុសត្រូវ ក្នុងការជ្រើសរើស និងបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ រហូតប្រទេសកម្ពុជាអាចត្រូវបានបើកដំណើរឡើងវិញលើគ្រប់វិស័យ ដូចពេលនេះ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណ និងកោតសរសើរចំពោះស្ថានប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ក៏ដូច ជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋា ភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ, ក៏ដូចជាការយកចិត្តទុកដាក់ការពារខ្លួន, គ្រួសារ និងអង្គភាព ដោយបានខិតខំអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ ចំពោះមុខនេះ ដោយសារជំងឺនេះមិនទាន់បានសាបរលាបនៅទ្បើយ ដូច្នេះ សូមបន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង អង្គភាពយើង និងសហគមន៍យើង ជាពិសេសការបន្តត្រៀមលក្ខណៈអនុវត្តនូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅពេលមានតម្រូវការ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84