ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ជនសង្ស័យម្នាក់ដែលជាមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ត្រូវបានលោកព្រះរាជអាជ្ញារងផាន់ ភីរម្យ ចោទប្រកាន់ជាផ្លូវការហើយ !!!!!

ជនសង្ស័យម្នាក់ដែលជាមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ត្រូវបានលោកព្រះរាជអាជ្ញារងផាន់ ភីរម្យ ចោទប្រកាន់ជាផ្លូវការហើយ !!!!!

ជនសង្ស័យម្នាក់ដែលជាមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ត្រូវបានលោកព្រះរាជអាជ្ញារងផាន់ ភីរម្យ ចោទប្រកាន់ជាផ្លូវការហើយ !!!!!

ដោយះ លោក ពេជ្រ ច័ន្ទវិជ្ជា
ចេញផ្សាយថ្ងៃពុធ ១៥កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១
ព័ត៌មានជាតិ

ខេត្តប៉ៃលិន:


អនុវត្តន៍តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដ៏ឆ្នើម ។ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចោទប្រកាន់ ជនសង្ស័យម្នាក់ ឈ្មោះ នី វណ្ណដេត ហៅធូ ភេទប្រុស អាយុ ៣២ឆ្នាំជាជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពីបទ ជួញដូរមនុស្ស ខ្សែច្បាប់ឆ្លងដែន ។ លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថា ក្រោយពីបានទទួល របាយការណ៍ពិស្ដារ ពីស្នងការនគរបាលខេត្តប៉ៃលិន រួចមក និងក្រោយពីបានធ្វើការស៉ើបអង្កេតនិងពិនិត្យ សំណំុរឿង យ៉ាងល្អិតល្អន់ ចប់សព្វគ្រប់រួចហើយ ។ លោកបានធ្វើការចោទប្រកាន់ ទៅលើ ជនសង្ស័យ ជាផ្លូវការហើយ។

សូមបញ្ជាក់ថាខ្លឹមសារនៃរឿង តាមរបាយការណ៍ របស់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានដូចតទៅ ករណីឃាត់ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីលួចនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅ ប្រទេសថៃ មួយករណីដែលកើតឡើងនៅចំណុចអូរក្បែរប៉ុស្ត៍វរព្រំដែនអូរឈើក្រំ ដែលស្ថិតនៅក្នុង ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថានៅវេលាម៉ោង ១១:០០ នាទី ថ្ងៃអាទិត្យ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រី ស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងកាច់បានធ្វើកំណត់ហេតុប្រគល់ទទួលជនសង្ស័យចំនួន ០១ នាក់ប្រុសដែលលួចនាំ ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅថៃ ពីកម្លាំងការពារគោលដៅA២០ ដោយជនសង្ស័យម្នាក់នេះបាននាំ ប្រជាពលរដ្ឋចំនួន១០នាក់ស្រីចំនួន០១នាក់ លួចឆ្លងដែនចូលទៅប្រទេសថៃតាមចំណុចអូរក្បែរប៉ុស្ត៍វរព្រំដែន អូរឈើ តែពេលចូលទៅដល់ចំណុចមាត់អូរខាងភាគីថៃ ក៏ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃធ្វើការឃាត់ ខ្លួនរួចចាប់បញ្ចូនទៅអោយកម្លាំងការពារគោលដៅ ២០ បន្ទាប់មកពួកគាត់បានចាប់បញ្ចូនបន្តមកប៉ុស្តិ៍នគរ បាលរដ្ឋបាលស្ទឹងកាច់ដើម្បីចាត់ការបន្ត។

– ជនសង្ស័យឈ្មោះ នី វណ្ណដេត ហៅធូ ភេទប្រុស អាយុ ៣២ឆ្នាំជាជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។-ប្រជាពលរដ្ឋទាំង ១០ នាក់បានរត់គេចខ្លួនចំនួន ០៤ នាក់ និងឃាត់ខ្លួនបានចំនួន ០៥ នាក់ស្រី ០១នាក់ រួចបញ្ចូនទៅធ្វើចត្តឡីស័ក នៅមណ្ឌលអភិវឌ្ឍន៍ស្ត្រីក្នុងខេត្តប៉ៃលិន ។

លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត ប៉ៃលិន បានមាន ប្រសាសន៍ បន្ថែមថាករណី ខាងលើនេះ លោក សំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ មេត្តាចូលរួម អនុវត្តន៍ ៣កុំ ៣ការពារ និង ចូលរួម ទប់ស្កាត់ ការរីករាលដាល នៃ ជម្ងឺកូវីដ១៩ តាមគោលការណ៍ របស់ ក្រសួងសុខាភិបាល ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84