ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

មហាយក្សចិន បានបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ !!!!!

មហាយក្សចិន បានបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ !!!!!

មហាយក្សចិន បានបញ្ជូន នាវាផ្ទុកយន្តហោះចម្បាំង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ !!!!!

ព័ត៌មានអន្តរជាតិ
ដោយះ លោក ពេជ្រ ជីងប៉ាវ
ចេញផ្សាយថ្ងៃពុធ ៦រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ ២០២៤

(រដ្ឋធានីតៃប៉ិ)៖

នៅថ្ងៃពុធ ទី២៣ ខែតុលា ទីក្រុងតៃប៉ិបានឱ្យដឹងថា ខ្លួនបានប្រទះឃើញ នាវាចម្បាំងផ្ទុកយន្តហោះចម្បាំងចិន ១គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ដែលខណ្ឌចែកចិនដីគោក និងកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង​ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះនេះ កាលពីថ្ងៃអង្គារ។ នេះបើតមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា នាវាផ្ទុកយន្តហោះចម្បាំងខាងលើ គឺនាវា Liaoning ហើយវាត្រូវបានអមដំណើរ ដោយ​​នាវាយោធាចិនមួយចំនួនផ្សេងទៀត។ នាវាផ្ទុកយន្តហោះចម្បាំង Liaoning បានចូលរួម ក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ​របស់ចិន កាលពីសប្តាហ៍មុន ដែលត្រូវបានថ្កោលទោសដោយតៃវ៉ាន់ និងទីក្រុងវ៉ាស៉ីនតោន។ អំឡុងសមយុទ្ធនោះ ចិនក៏បានបញ្ជូន​យន្តហោះយោធាជាង ១០០គ្រឿង និងនាវាយោធាជាច្រើនគ្រឿង ហ្វឹកហាត់ឡោមព័ទ្ធកោះតៃវ៉ាន់ផងដែរ។ ទីក្រុងប៉េកាំង បាននិយាយថា វាជាសារព្រមានដ៏រឹងមាំមួយ ចំពោះសកម្មភាពប៉ុនប៉ងបំបែករដ្ឋ របស់កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំងអាមេរិក១គ្រឿង និងនាវាចម្បាំងកាណាដា១គ្រឿង បានបើកឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា គឺជាការធ្វើដំណើរឆ្លងកាត់ជាទូទៅ ដ្បិតច្រកសមុទ្រនេះ ជាដែនទឹកអន្តរជាតិ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានថ្កោលទោស សកម្មភាពនោះថា ជាការរំខានសន្តិភាពនិងស្ថិរភាព ក្នុងតំបន់។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានចាត់ទុកថា ស្ថិតក្រោមយុត្តាធិការ​របស់ប្រទេសចិន ផងដែរ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84