ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ !!!!! - ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា !!!!! - ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា !!!!! - ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត !!!!! - ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី !!!!!

 

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ ចន្ទ ១ កើត ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤

 

រាជធានីភ្នំពេញ៖

 

 

មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកពីភារកិច្ចស្នូលរបស់សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើកឡើងថារាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ហើយវេទិកាលើកទី ១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័តកញ្ចប់វិធានការ កែទម្រង់ជាក់ស្តែងជាច្រើន ដើម្បីសម្រាលបន្ទុករបស់វិស័យឯកជន ។

ទាក់ទិនទៅនឹងការលើកកម្ពស់វិស័យទេសចរណ៍ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសឱ្យអនុវត្តការទទួលយកក្រដាសប្រាក់ដាច់រហែក ទក់ ខូច ឬប្រឡាក់តិចតួចនៅក្របខណ្ឌទូទាំងប្រទេសតែម្តង ដោយមិនមានការកាត់ថ្លៃសេវា (កាត់ទឹក)។ សម្តេចធិបតី ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច ជួយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ជាតិឱ្យបានច្រើន ដែលជាការលើកកម្ពស់ដល់ប្រាក់រៀលផង និងបង្ហាញពីការលើកតម្កើងអត្តស្ញាណជាតិង ។
ទន្ទឹមនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ តទៅ នៅព្រលានយន្តហោះទាំង៣ នឹងអនុវត្តការបំពេញសលាកបត្រចូល ការដាក់ពាក្យសុំទិដ្ឋាការ និងការបង់ប្រាក់ទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការបំពេញបែបបទរបស់អ្នកដំណើរបរទេសចូលមកកម្ពុជា ។ លើសពីនេះ សម្ដេចធិបតី បានស្នើអាជ្ញាធរជាតិអប្សរា ឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដែលក្នុងនោះ ទី១) រាល់ការថតសម្រាប់ធ្វើអាជីវកម្ម មានដូចជាការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ ការថតវីដេអូ-រូបសន្លឹក សម្រាប់ផលិតក្នុងគោលដៅធ្វើអាជីវកម្ម និងការថតដោយប្រើដ្រូន ត្រូវសុំការអនុញ្ញាត និងត្រូវបង់ប្រាក់ ទី២) រាល់ការថតមិនធ្វើអាជីវកម្ម រួមមានដូចជា សារព័ត៌មានផ្លូវការទាំងជាតិ និងអន្តរជាតិ ដែលថតប្រាសាទក្នុងគោលដៅផលិតព័ត៌មាន គឺត្រូវសុំច្បាប់ តែមិនតម្រូវឱ្យបង់ប្រាក់ ។ ចំពោះប្រជាពលរដ្ឋ មិនតម្រូវឱ្យសុំច្បាប់ ឬបង់ប្រាក់ទ្បើយ ប៉ុន្តែត្រូវប្រកាន់នូវក្រមសីលធម៌ក្នុងការស្លៀកពាក់ឱ្យបានសមរម្យ ពិសេស ត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីភ្នាក់ងារអាជ្ញាធរជាតិអប្សារានៅតាមទីតាំងផ្ទាល់ ។

ក្នុងឱកាសនោះផងដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានស្នើឱ្យសមាគមឧកញ៉ាកម្ពុជារួមគ្នាបង្កើនការអភិវឌ្ឍខេត្តនៅទិសឦសាន ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍនៅតាមខេត្ដជាប់ព្រំដែនទាំង ៤នេះ ឱ្យកាន់តែរឹងមាំ ជាពិសេស គឺដើម្បីរួមគ្នាថែរក្សាបូរណភាពទឹកដី ។ ទន្ទឹមនេះ សម្តេច បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ៕

 

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84