ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើននៃទំនាក់ទំនងកូរ៉េ-កម្ពុជា !!!!!

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើននៃទំនាក់ទំនងកូរ៉េ-កម្ពុជា !!!!!

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើននៃទំនាក់ទំនងកូរ៉េ-កម្ពុជា !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ សៅរ៍ ១១ កើត ខែ ពិសាដ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤

ក្រុងសេអ៊ូលះ

នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងគណៈប្រិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងនូវការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាង ICAPP និងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការអរគុណចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំមហាសន្និបាតម្តងៗ។ ជាមួយនឹងបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបាន ពីការៀបចំមហាសន្និបាតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ ២០១០ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាពអធិកអធម និងជោគជ័យបន្ថែមទៀត។

បន្ថែមលើសនេះ ឯកឧត្តម បានបង្ហាញនូវក្ដីរីករាយយ៉ាងក្រែលែងចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េ មានភាពកាន់តែស្រស់បំព្រង តាមរយៈវត្តមានជាសាធារណ: របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ការណ៍នេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែមទៀត។ ជាក់ស្ដែង ការចុះអនុស្សរណៈស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើវិស័យទេសចរណ៍ និងការតភ្ចាប់រវាងប្រជាជន និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើនកូតាពលករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

ជាទីបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ  មានភាពអធិកអធម និងទទួលបានជោគជ័យថ្លៃថ្លា ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84