ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

មន្ត្រីអាជ្ញាសាលា នៃសាលាដំបូង ខេត្តបន្ទាយមានជ័យឈ្មោះ ឡា ប៊ុនហួន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ច មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ..

មន្ត្រីអាជ្ញាសាលា នៃសាលាដំបូង ខេត្តបន្ទាយមានជ័យឈ្មោះ ឡា ប៊ុនហួន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ច មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ..

មន្ត្រីអាជ្ញាសាលា នៃសាលាដំបូង ខេត្តបន្ទាយមានជ័យឈ្មោះ ឡា ប៊ុនហួន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ច មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ..

ដោយះលក ណាង រដ្ឋា
ចេញផ្សាយនៅថ្ងៃ អង្គារ ១៥ កើត ខែ ចេត្រ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី
២៣ ខែ មេសា ឆ្នាំ ២០២៤

ខេត្តបន្ទាយមានជ័យ:

មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យឈ្មោះ ឡា ប៊ុនហួន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ចពីសាលាដំបូងខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ។ នេះបើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សូមជំរាបថា ការសម្រេចផ្ទេរតួនាទីរបស់ មន្រ្តីអាជ្ញាសាលារូបនេះ ធ្វើឡើងស្របពេលដែលបណ្តាញព័ត៌មាន ទទួលបានព័ត៌មានពីមន្រ្តីតុលាការនានា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា អាជ្ញាសាលារូបនេះ តែងតែប្រព្រឹត្តលើស និងខុសនីតិវិធីនៃការអនុវត្ត ច្រើនលើកជាច្រើនសារ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋស្លូតត្រង់ ងាយរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះក្នុងករណីដីធ្លីមួយកន្លែង ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជាក់ស្តែងថ្មីៗនេះ សាលាអាជ្ញារូបនេះបានចេញលិខិតជូនដំណឹង ស្តីពីការអនុវត្តរបស់ខ្លួនច្រើនលើកច្រើនសារជាន់គ្នា ដូចជា ការចេញលិខិតពន្យារពេលការអនុវត្តករណីមួយដោយបង្ខំ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែ០៤ថ្ងៃក្រោយមក បែរជាចេញលិខិតជូនដំណឹងស្តីពីការអនុវត្តលើកទី២ ឲ្យមកអនុវត្តនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វិញ។
ជនរងគ្រោះដដែលរូបនោះបានថ្លែងចោទជាសំណួរថា ហេតុអ្វីបានជាសាលាអាជ្ញារូបនោះ អនុវត្តថយក្រោយលុបលើលិខិត ពន្យារពេលរបស់ខ្លួនទៅវិញទៅមក (ដូចលិខិតខាងក្រោមនេះ) តើមូលហេតុអ្វី បានជាធ្វើឲ្យអាជ្ញាសាលារូបនេះហ៊ានធ្វើបែបនេះ?ក្នុងនាមជាប្រពលរដ្ឋរងគ្រោះ សូមគាំទ្រចំណាត់ការរបស់ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ចពីសាលាដំបូងខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌៕

ដោយះ សមាគមសារ ព័ត៌មាន ឈុន ពេជ្រជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84