ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ !!!!! - កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ តេជោសែន កោះធំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិត​ជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិននៅតែលើ​ក្រដាស ឬផែនការនោះទេ គឺដើម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពរដ្ឋ !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ តេជោសែន កោះធំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិត​ជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិននៅតែលើ​ក្រដាស ឬផែនការនោះទេ គឺដើម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពរដ្ឋ !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ តេជោសែន កោះធំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិត​ជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិននៅតែលើ​ក្រដាស ឬផែនការនោះទេ គឺដើម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពរដ្ឋ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ៥កើត ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២៤

ខេត្តកណ្ដាល៖

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ ដែលជាមន្ទីរពេទ្យកម្រិត​ CPA 3 ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមកម្រិតស្តង់ដា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពប្រជាជន ក្នុងការផ្តល់សេវាសុខាភិបាលច្រើនប្រភេទ ដូចជាសេវាពិគ្រោះជំងឺ​ សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ ។ ផ្អែកតាមទីតាំងភូមិសាស្រ្ត មន្ទីរពេទ្យនេះ អាចធ្វើការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រមាណ ៦០ ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទចំពោះសមិទ្ធផលដ៏ថ្មីស្រទ្បាងនេះ សម្រាប់ជូនដល់ប្រជាជនក្នុងខេត្កកណ្តាល នាទិសនិរតី នៃកម្ពុជា ក៏ដូចជាទូទាំងប្រទេស ក្រោមគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្រុមគ្រូពេទ្យជំនាញ និងសម្ភារបរិក្ខាប្រកបដោយគុណភាព ទៅដល់មូលដ្ឋានរបស់ប្រជាជន ដើម្បី​លើក​​កម្ពស់​សេវាពិនិត្យ ព្យាបាល និងការពារអាយុជីវិតប្រជាជន​ឱ្យកាន់តែល្អ​ប្រសើរ ។

ការណ៍នេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិត​ជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិនមែនមាននៅតែលើ​ក្រដាស ឬនៅតែក្នុងផែនការនោះទេ គឺកសាងសមិទ្ធផលជាក់ស្តែងដេីម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពលរដ្ឋ ។ សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមាននោះឡើយ ប្រសិន បើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ។ កត្តាទាំងនេះ បានរុញច្រានឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលមួយផងដែរ ដោយយើងអាចមើលឃើញ តាមរយៈការកើនឡើងនៃការទទួលបានសេវាថែទាំ សុខភាព, ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, និង ភាពប្រសើរឡើងនៃសុខភាពសាធារណៈរបស់កម្ពុជា ដែលបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ។

សម្តេចធិបតី ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់ ។

មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត​លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ (១) ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ ២០២៣ និង (២) ការពង្រីករបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣ លាននាក់ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយតកម្ម និងការឆ្លើយតបទៅនឹងការគម្រាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្ដរជាតិ, និង អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន មកពីគ្រប់ទិសទី ក្នុងការកៀរគរប្រភពថវិកា ការសម្របសម្រួលសម្រាប់ដំណើរការសាងសង់ និងការជួយជ្រោមជ្រែងសម្រាប់លក្ខណៈបច្ចេកទេស ដែលបានបង្ហាញស្មារតីរួបរួមគ្នា ដើម្បីធ្វើឱ្យមន្ទីរពេទ្យ តេជោសែន កោះធំ លេចចេញជារូបរាងឡើង ក៏ដូចជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84