ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាត ឱ្យ លោក សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន មជ្ឈមណ្ឌលសម្រាប់ ការ អភិវឌ្ឍ ដោយ ចីរភាព នៃសាកល វិទ្យាល័យ Columbia និង ជា អ្នកជំនាញ សេដ្ឋកិច្ច កម្រិតពិភពលោក ដ៏ ល្បីល្បាញ មួយរូប ចូលជួប សម្តែង ការគួរសម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាត ឱ្យ លោក សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន មជ្ឈមណ្ឌលសម្រាប់ ការ អភិវឌ្ឍ ដោយ ចីរភាព នៃសាកល វិទ្យាល័យ Columbia និង ជា អ្នកជំនាញ សេដ្ឋកិច្ច កម្រិតពិភពលោក ដ៏ ល្បីល្បាញ មួយរូប ចូលជួប សម្តែង ការគួរសម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាត ឱ្យ លោក សាស្ត្រាចារ្យ Jeffrey Sachs ប្រធាន មជ្ឈមណ្ឌលសម្រាប់ ការ អភិវឌ្ឍ ដោយ ចីរភាព នៃសាកល វិទ្យាល័យ Columbia និង ជា អ្នកជំនាញ សេដ្ឋកិច្ច កម្រិតពិភពលោក ដ៏ ល្បីល្បាញ មួយរូប ចូលជួប សម្តែង ការគួរសម !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ ពុធ ១៤រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូន សម្តេចធិបតី ថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម  ។ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្ិនកិត្តិយស ក្នុងសិក្ខាសាលាខាងលើ ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព៕


ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84