ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ អង្គារ ១៣ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៦៩១ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសារអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន ចំនួន ៩៨.៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនដែលមកប្រឡងសរុប ព្រមទាំងបានលើកទឹកចិត្តដល់សិស្សដែលពុំទទួលបានជ័យលាភី អាចខិតខំប្រឹងប្រែងសម្រាប់ការប្រលងលើកក្រោយទៀត ឬជ្រើសរើសមុខជំនាញវិជ្ជាជីវៈសមស្របណាមួយ ដើម្បីជាជំនួយដល់ការងារប្រកបរបរចិញ្ចឹមជីវិត ។ ជាមួយគ្នានេះផងដែរ
សម្តេចធិបតី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការខិតខំប្រឹងប្រែង នឹងយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងការប្រឡងប្រកបដោយជោគជ័យ ។

សម្តេចធិបតី បានបន្តទៀតថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់សម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គម តាមរយៈបង្កើនមូលធនមនុស្ស, គំនិតច្នៃប្រតិដ្ឋ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជំរុញបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង, និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន។ យ៉ាងណាម៉ិញ, ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងការវិនិយោគក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងសង្គមកម្ពុជាឱ្យបានរឹងមាំ ដែលមានប្រជាជនប្រកបដោយចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង សម្រាប់ឱកាសបង្កើត និងបង្កើនការងារ, ផលិតភាពការងារ, និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

 

ទាក់ទិនទៅនឹងការកសាងមូលធនមនុស្សឱ្យក្លាយជាពលរដ្ឋល្អ សម្តេចមហាបវរធិបតី បានផ្តល់នូវទស្សនាទាន ដោយគូសបញ្ជាក់អំពី ទី១. គោលបំណងនៃការអប់រំ ដែលមានចតុស្តម្ភ ជាអាទិ៍៖ (i) អប់រំដើម្បីមានចំណេះដឹង អាចយល់ពីស្ថានភាពជុំវិញនាំមកនូវការសម្រេចចិត្តគ្រប់ជ្រុងជ្រោយ (ii) អប់រំដើម្បីមានចំណេះធ្វើ មានបំណិនក្នុងការប្រកបការងារជាក់ស្តែង (iii). អប់រំដើម្បីមានគុណធម៌ សីលធម៌ ចេះប្រកួតប្រជែងវិជ្ជមាន និង (iv). អប់រំដើម្បីចេះរស់នៅក្នុងសង្គមប្រកបដោយសុខុដុមរមនា ចេះជួយយកអាសារគ្នា ជាពិសេស ការប្រទាក់ក្រទ្បា និងរួបរួមសាមគ្គីគ្នា និងទី២. ការបង្កើតបរិស្ថានសង្គម ដើម្បីឱ្យមូលធនមនុស្សល្អដែលមានស្រាប់កាន់តែរីកចម្រើន រឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយផ្អែកលើមូលដ្ឋាននៃគុណាធិបតេយ្យ គឺការប្រកួតប្រជែងដោយស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និងបរិយាប័ន្ន ជាបរិស្ថានមួយដែលទទួលបាននូវការគាំទ្រពីសំណាក់ជនរួមជាតិទូទាំងប្រទេស ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការឆ្លុះបញ្ចាំងថា បើធៀបនឹងឆ្នាំមុនៗ ដោយចាប់ផ្ដើមពីឆ្នាំ ២០១៤, អត្រានៃការប្រឡងជាប់មិនដល់ ៥០% ឡើយ ។ ដោយទ្បែកឆ្នាំ ២០២២ , អត្រាប្រឡងជាប់បានកើនឡើងរហូតដល់ ៧២,៣៣% ហើយ បានបន្តកើនឡើងដល់ ៧២,៨៩% នៅឆ្នាំ ២០២៣ ។ ការណ៍នេះ បង្ហាញនូវវឌ្ឍនភាពនៃការអនុវត្តដោយជោគជ័យនៃការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយឈរលើគោលការណ៍ «អ្នកចេះជាប់» ជាមួយនឹងការផ្លាស់ប្រែនូវផ្នត់គំនិត និងវប្បធម៌មួយចំនួន ដូចជា អ្នកចេះគឺជាប់, ជំនួសពីការអន្តរគមន៍ដោយការខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់, ជំនួសពីការមានមនោសញ្ចេតនាតូចចង្អៀតមកជាមានមនោសញ្ចេតនាទូលំទូលាយ និងជំនួសពីការជឿទុកចិត្តលើរបស់ក្រៅខ្លួន និងអ្នកដទៃ មកជាការពឹងលើចំណេះដឹងក្នុងខ្លួន ដែលជាចំណេះដឹងពិតប្រាកដ ជាដើម ។

 

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា មិនមានការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84