ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរ៣សំណួរ ទៅជនក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង ដែលវាយប្រហារចំពោះ ទិវាជ័យជម្នះ៧មករា !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរ៣សំណួរ ទៅជនក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង ដែលវាយប្រហារចំពោះ ទិវាជ័យជម្នះ៧មករា !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរ៣សំណួរ ទៅជនក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង ដែលវាយប្រហារចំពោះ ទិវាជ័យជម្នះ៧មករា !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ ចន្ទ ១២ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២៤

(ខេត្តកោះកុង)៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរ៣សំណួរ ទៅកាន់ លោក សម រង្ស៉ី ជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ដែលវាយប្រហារចំពោះ ទិវាជ័យជម្នះ ៧មករា ដែលត្រូវបានចាត់ទុកថា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។ការចោទសួររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ លោក សម រង្ស៉ី​ តាមបណ្តាញស្គម កាលពីម្សិលមិញ ដែលជាខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា បានវាយប្រហារថា ​«ថ្ងៃ​ប្រាំពីរ​មក​រា ​គឺ​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យ​ភាព ខ្មែរ​បាត់បង់​ដែន​សមុទ្រ​ ខ្មែរ​បាត់បង់​កោះត្រល់»។ដោយហៅ លោក សម រង្ស៉ី ថា «ម្សៀមួយនោះ» នៅក្នុងពិធីសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងថា នៅពេលដែលប្រជាជនកម្ពុជារងគ្រោះដោយការកាប់សម្លាប់ពី របបប្រល័យពូជសាសន៍ប៉ុលពត នៅកម្ពុជាគ្មានវត្តមាន លោក សម រង្ស៉ី នោះទេ។ ជាមួយគ្នានេះ សម្តេចបានចោទសួរ៣សំណួរដូចខាងក្រោម៖ទី១៖ សម្តេចបានចោទសួរថា តើចន្លោះពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តើខ្មែរក្រហមសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាឬទេ? ហើយមនុស្សប៉ុន្មានលាននាក់ដែលស្លាប់? ​ត្រង់សំណួរនេះ សម្តេចបានបញ្ជាក់ ប្រជាពលរដ្ឋដែលសេសសល់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលរស់រានមានជីវិតមកដល់សព្វថ្ងៃ គឺជាសាក្សី ហើយប្រជាពលរដ្ឋចាស់ក្មេង សៀវភៅប្រវត្តិសាស្ត្រ សុទ្ធតែបានកត់ត្រា និងបញ្ជាក់ថា ខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែរ។​ទី២៖ សម្តេចបានចោទសួរថា តើការវាយចូលរបស់កងកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់តាំងពីថ្ងៃទី០២ធ្នូ រហូតដល់ដើមឆ្នាំ១៩៧៩ រហូតដល់ដេញខ្មែរក្រហម ទៅជ្រុងម្ខាងនៃប្រទេស បានបញ្ឈប់ខ្មែរក្រហមមិនឱ្យសម្លាប់មនុស្សតទៅទៀតឬទេ? ត្រង់ចំណុចនេះ សម្តេចបានបញ្ជាក់ថា «គឺខ្មែរក្រហមលែងបានសម្លាប់មនុស្សតទៅទៀត អញ្ចឹងវាស្មើនឹងអ្វី? បើសិនជារណសិរ្យសាមគ្គីសង្គ្រោះជាតិ ចូលមកហើយ ដេញខ្មែរក្រហមហើយ កម្លាំងថ្មីកាប់សម្លាប់ប្រជាជនដដែលនោះទើបជារឿងមួយផ្សេង»។ទី៣៖ ត្រូវបានសម្តេចធិបតី ចោទសួរថា ហេតុអ្វីបានជាទៅពឹងវៀតណាម? សម្តេចបានពន្យល់ថា ពីឆ្នាំ១៩៧៨ ប្រជាជនកម្ពុជា មានជម្រើសតែពីរប៉ុណ្ណោះ គឺពឹង​អ្នកនៅទិសខាងលិច និងអ្នកនៅទិសខាងកើត។ទិសខាងលិច អង្គការសហប្រជាជាតិ ឯទិសខាងកើតគឺវៀតណាម។ ប៉ុន្តែពេលនោះ ហេតុអ្វីបានជា UN មិនបញ្ជូនទ័ពមកជួយពលរដ្ឋកម្ពុជា គឺដោយសារតែច្បាប់អង្គការសហប្រជាជាតិ មិនអន្តរាគមន៍កងទ័ពចូលប្រទេសណាមួយនោះទេ ប្រសិនបើគ្មានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ។ សម្តេចបញ្ជាក់ថា «កម្ពុជាពេលនោះ អត់ជម្រើសទេ នរណាក៏ដោយឱ្យតែមក យើងស្វាគមន៍ទាំងអស់ មនុស្សជិតលង់ទឹកហើយអត់មានរើសទេ តែយើងអត់ជម្រើសដោយសារហេតុអ្វី? នៅទិសខាងលិច UN មិនបញ្ជូនទ័ពមកទេ ដោយសារតែច្បាប់អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិមិនបញ្ជូនទ័ពមកប្រទេសណាមួយ ប្រសិនបើមិនមានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ»។ សម្តេចបានចោទសួរថា តើពេលនោះ ខ្មែរក្រហមសុខចិត្តធ្វើលិខិតឱ្យ UN ចូលមកកម្ពុជាទេ គឺអត់ទេ»។ សម្តេចបន្តទៀតថា«អញ្ចឹង យើងមានតែជម្រើសខាងវៀតណាម យើងមានជម្រើសតែ២ហ្នឹងប៉ុណ្ណោះ បើខាងវៀតណាមគេមិនមក ក៏យើងនៅតែស្លាប់បន្តដែរ បើមិនបញ្ជូន»។

 

សម្តេចបានចោទសួរបន្តថា «ខ្ញុំសួរថា លិចទូកកណ្តាលទន្លេ ហែលខ្វៃៗម្នាក់ឯង ៣ថ្ងៃ៣យប់ហើយ ឃើញទូកតូចមួយមក បងប្អូនចង់ឡើងជិះទេ ឬចាំកប៉ាល់ធំមក? ហើយចង់ឡើងជិះ តើនឹងសួរថា ម្ចាស់ទូកនោះនរណាគេអត់?»។ សម្តេចបានបន្ថែមថា ឥឡូវយើងរើសបាន ព្រោះយើងមកដល់លើគោកហើយ យើងសង់ផ្ទះហើយ មិនបានធ្លាក់ទៅក្នុងសមុទ្រ យើងចេះតែនិយាយបាន តែពេលនោះ បើដាក់ខ្លួនយើងក្នុងពេលនោះ សួរថាយើងមានជម្រើសទេ?

 

សម្តេចបានថ្លែងថា បើមិនពឹងវៀតណាម គឺប្រជាជនកម្ពុជាពេលនោះ មានកម្លាំងប្រមាណ១ម៉ឺននាក់ គឺមិនអាចប្រយុទ្ធយកឈ្នះខ្មែរក្រហមនោះទេ។ ហើយពេលនោះក៏មិនមានលទ្ធភាពកសាងកម្លាំងរាប់សែននាក់ដើម្បីតទល់នឹងខ្មែរក្រហមនោះឡើយ ខណៈដែលពលរដ្ឋស្លាប់រាល់ថ្ងៃ។សម្តេចធិបតីបានអំពាវនាវឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ រៀនសូត្រអំពីថ្ងៃ៧មករា ឱ្យបានច្បាស់លាស់ ហើយកុំយកនិន្នាការនយោបាយមកបកស្រាយលើកត្តាប្រវត្តិសាស្ត្រតទៅទៀត៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84