ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជួបជាមួយ លោក Ishiguro Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!!
0

កាលណាយើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយអំពីការការពារ និងថែទាំ​ ហើយអ្វីដែលយើង​ត្រូវចងចាំ គឺបរិស្ថានគ្របដណ្តប់ដែលបង្កើតឱ្យមានសមិទ្ធផល នោះគឺជាសុខសន្តិភាព និងស្ថិរភាព !!!!!

កាលណាយើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយអំពីការការពារ និងថែទាំ​ ហើយអ្វីដែលយើង​ត្រូវចងចាំ គឺបរិស្ថានគ្របដណ្តប់ដែលបង្កើតឱ្យមានសមិទ្ធផល នោះគឺជាសុខសន្តិភាព និងស្ថិរភាព !!!!!

កាលណាយើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយអំពីការការពារ និងថែទាំ​ ហើយអ្វីដែលយើង​ត្រូវចងចាំ គឺបរិស្ថានគ្របដណ្តប់ដែលបង្កើតឱ្យមានសមិទ្ធផល នោះគឺជាសុខសន្តិភាព និងស្ថិរភាព !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ ពុធ ១៥ កើត ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាកម្ពុជា ថ្លែងក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើង​ឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២៣៖

សម្តេចធិបតី បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាលើកទី៣ ហើយដែលបានចូលរួមជាមួយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធ​សមិទ្ធផល និងបើកការដ្ឋាននានា ជាពិសេស ក្នុងឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

ជាសក្ខីភាព ការកសាងអាងប្រព្រឹត្តកម្មនេះ​ គឺជាការជួយបង្កើនបរិស្ថានអនាម័យ និងការគ្រប់គ្រងទឹកកខ្វក់ ដែលបម្រើដល់ផលប្រយោជន៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទីតាំងដែលយើង​ទាំងអស់គ្នាកំពុងប្រារព្ធពិធី គឺជាអតីតកន្លែងវាយសម្លាប់ប្រជាជនខ្មែរមកពីគុក​ទួល​ស្លែង​ប្រមាណជាង ២ ម៉ឺននាក់ នាសម័យកាលដ៏ខ្មៅងងឹតនៃរបប ប៉ុល ពត។ បច្ចុប្បន្នកន្លែងនេះ បាន​ប្រែក្លាយជាទីកន្លែងពោរពេញដោយការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ការរស់នៅរបស់ប្រជាជន​ និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ មនុញ្ញផលនេះ គឺអាចកើតមានឡើងដោយសារសុខសន្តិភាព ដែលនាំឱ្យកម្ពុជាបញ្ចប់សង្គ្រាម និងនាំឱ្យមានការ​ឯកភាព​ទឹកដី កាលពី ២៥ ឆ្នាំមុន ដោយការអនុវត្តនយោបាយឈ្នះ ឈ្នះ ហើយនេះជាអ្វីដែលយើងត្រូវមានមោទកភាព ហើយត្រូវប្តេជ្ញារួមគ្នាការពារឱ្យបាន។ ពិតណាស់ កាលណាយើងនិយាយអំពីសមិទ្ធផល យើងត្រូវនិយាយ​ពីការ​ការពារ និងថែទាំ ហើយអ្វី​ដែលយើងត្រូវចងចាំ គឺបរិស្ថានគ្របដណ្តប់ដែលបង្កើតឱ្យមាន នោះគឺសុខ​សន្តិភាព និងស្ថិរភាព។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់​ថវិកា​យ៉ាងគត់មត់បំផុត។ ជាក់ស្តែងមានសារព័ត៌មានក្រៅប្រទេស ដែលតែងសរសេរព័ត៌មានមិន​ពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និងគ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មាន​ជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿងវាយប្រហាររាជរដ្ឋាភិបាល។ គម្រោព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាបទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹង​គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហកប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេស មក​ធ្វើ​គម្រោងព្រែកជីហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ចទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេច​ធិបតី បានធ្វើការបកស្រាយ គឺក្នុងគោលបំណងជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារ​នូវ​សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការគ្រប់កម្ិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មាន​ប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍​មួយចំនួនសម្រាប់​រដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ខេត្ត ព្រមទាំងក្រសួងជំនាញ យកទៅអនុវត្ត​សម្រាប់រៀបចំ និងថែរក្សា​សណ្តាប់ធ្នាប់ និងបង្កលក្ខណៈដល់ការសប្បាយរីករាយជូនដល់ប្រជាជន និងភ្ញៀវទេសចរទាំង​អស់នៅកម្ពុជា ក្នុងឱកាសនៃការអបអរសាទរឆ្លងឆ្នាំសាកល២០២៤៖

ទី១ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានា ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសាកល២០២៤ ខាងមុខ និងត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

ទី២ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកម្សាន្តសប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសាកល២០២៤, ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសាកល (Count down) និងសូមលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និង ជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ។

ទី៣ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)» ដោយត្រូវពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជា សន្តិសុខ-សុវត្ថិភាព អនាម័យ-បរិស្ថាន ការតុបតែងលម្អ ជម្រើសនៃការកម្សាន្ត ទីតាំងកំសាន្ត​សប្បាយ ភាពពេញចិត្ត និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យកាន់តែប្រសើរឡើង ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84