ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត :បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត :បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត :បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល !!!!!

ដោយះ លោក សោ សិលា
ផ្សាយថ្ងៃ អង្គារ ៩ កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣

(រាជធានីភ្នំពេញ)៖

ថ្លែងនាឱកាសបន្តចុះជួបកម្មករ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល។

គួរបញ្ជាក់ថា ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញបានឲ្យអាជ្ញាធរខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូនគាត់បើកតន្ត្រី (ភោជនីយដ្ឋាន ដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេកគាត់នៅតែលឺសំលេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក ចឹងបានសួរទៅថាបានឲ្យសន្យា២ដងហើយតែមិនព្រម ខ្ញុំថាឥលូវចេះការបត់បែនភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់ ឥឡូវល្ងាចមិញទៅដកធុងបាស់និងឱ្យសន្យា ហើយប្រសិនជានៅមិនស្ដាប់ទៀតអាចផ្អាកអាជីវកម្ម ហើយបើអត់ទៀតដកអាជ្ញាប័ណ្ណតែម្តង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀ់តថា ឥលូវនេះយើងរស់ទាំងអស់គ្នា យើងមានអាជីវកម្មស្រួលហើយ ប៉ុន្តែត្រឹមម៉ោង១០ ចែកគេសម្រាកផង បន្ថយសំលេងខ្លះទៅ កុំបើកលឺៗខ្លាំងពេក ហើយបើថ្ងៃបើកព្រឹត្តិការសំខាន់យូរៗម្តង គេមិនថាអីនោះទេ យើងអាចរៀបចំពីល្ងាចបានសប្បាយទាំងអស់គ្នា តែពេលយប់ឡើងអាណិតគេផងគេត្រូវការសម្រាក ព្រោះពេលខ្លះគាត់ចាស់ៗ គាត់មានជំងឺ មានអ្នកកូនខ្ចី គាត់ត្រូវការសម្រាក ហើយអាជ្ញាធរត្រូវចូលរួមមើលផង កន្លែងក្លឹបសប្បាន្តពេលរាត្រីនេះច្រើនតែមានអ្នកកាចៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះមានករណីចាញ់បោះនៅគិរីរម្យ ផ្អើលដល់ប្រជាពលរដ្ឋ ពេលរកឃើញបានបណ្តេញចេញពីក្របខណ្ឌតែម្តង ហើយឃើញសំបូរសុទ្ធតែអ្នកកាចផឹកបាញ់បោះតែម្តង។ សម្តេចបានបញ្ជាក់ដែរថា ក្នុងកំឡុងពេលធ្វើសង្គ្រាមនៅខេត្តព្រះវិហារ សម្តេចគឺរកតែអ្នកពូកែបាញ់ដូចនេះ, អ្នកពូកែបាញ់ផ្ទុះអាវុធក្នុងក្រុង គួរតែឱ្យចុះកុងត្រាតែម្តង បើមានផ្ទុះអាវុធការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេតែម្តងទៅ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84