ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្ដេចធិបតី ហ៊ុន ម៉ាណែត :ប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬឆ្លងកាត់ស្ថានភាពដូចគ្នាទាំងល្អ ទាំងអាក្រក់ !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត :ប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬឆ្លងកាត់ស្ថានភាពដូចគ្នាទាំងល្អ ទាំងអាក្រក់ !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត :ប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬឆ្លងកាត់ស្ថានភាពដូចគ្នាទាំងល្អ ទាំងអាក្រក់ !!!!!

ដោយះ លោក សោ សិលា
ផ្សាយថ្ងៃ សុក្រ ៥ កើត ខែ កក្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៧ ខែ វិឆ្ឆិកា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

ត្បិតក្នុងរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏ប៉ុន្ដែប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ តាមជំនឿរៀងៗខ្លួន ហើយក៏ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញថែមទៀត។ នេះបើតាមការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់នោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់ឡើយ»។

បើតាមសម្ដេចធិបតី នាយករដ្ឋមន្ដ្រី, ផ្ទុយពីការមិនធ្វើទុកបុកម្មេញព្រោះជំនឿសាសនាហើយនោះ ការគោរព និងការប្រណិប័តន៍ជំនឿសាសនាផ្សេងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌ ដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នមិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតកភាពមួយដែលគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុរម្មនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រាម ធ្វើឲ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ដថា នៅក្នុងប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬឆ្លងកាត់ស្ថានភាពដូចគ្នាទាំងល្អ ទាំងអាក្រក់។ បើគិតក្នុងរង្វង់៧០ឆ្នាំមកនេះ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំង នៅឆ្នាំ១៩៥៣ ពេលនោះគ្រប់សាសនាទាំងអស់ចាប់ផ្ដើមមានសេរីភាពប្រណិប័តនឡើងវិញ ប៉ុន្ដែជាអកុសលនៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម គ្រប់សាសនាទាំងអស់ត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលគោរពប្រណិប័តន៍ត្រូវបានប៉ះពាល់ដោយសារភ្លើងសង្គ្រាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ គ្រប់សាសនាទាំងអស់ត្រូវបានទទួលនូវឱកាស សិទ្ធិ និងការយកចិត្តទុកដាក់ដូចគ្នា ពោលបានរស់ឡើងវិញដូចគ្នា បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញ ឬលុបបំបាត់ដោយសារតែបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយការបញ្ចប់សង្គ្រាមបានស្រោចស្រង់ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់សាសនាទាំងអស់ស្មើគ្នា។

សូមជម្រាបថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានវត្តអារ៉ាម ចំនួន៥,១៣៣វត្ត និងមានព្រះសង្ឃ ចំនួន៦,៨៩៦៧អង្គ, វិហារសាសនាឥស្លាម និងសាសនាគ្រឹះជាច្រើនទៀត៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84