ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាះ អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផល ដ៏ ស័ក្តិសម ទៅ នឹង កម្រិត នៃ ការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និង ភាពសកម្មរបស់រដ្ឋបាល ខេត្តកំពង់ស្ពឺ !!!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាះ អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផល ដ៏ ស័ក្តិសម ទៅ នឹង កម្រិត នៃ ការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និង ភាពសកម្មរបស់រដ្ឋបាល ខេត្តកំពង់ស្ពឺ !!!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាះ អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផល ដ៏ ស័ក្តិសម ទៅ នឹង កម្រិត នៃ ការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និង ភាពសកម្មរបស់រដ្ឋបាល ខេត្តកំពង់ស្ពឺ !!!!!

ដោយះ លោក សោ សិលា
ផ្សាយថ្ងៃ អង្គារ ២ រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺះ

អគារដ៏ថ្មីសន្លាងនេះ ជាសមិទ្ធផលដ៏ស័ក្តិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ការបោសសម្អាតមីន គឺជាការសង្គ្រោះជីវិត និងការលុបបំបាត់សោកនាដកម្មនៃសង្រ្គាមស៊ីវិលនៅកម្ពុជា ការបាត់បង់សមាជិកគ្រួសារ និងពិការភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់ដីសុវត្ថិភាព ក្នុងការដាំដុះ ឬការប្រកបរបរផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងខ្លឹមសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃចន្ទ ទី៣០ តុលា ២០២៣ រួមមាន៖

១. សកម្មភាពនៃការបោសសម្អាតមីន គឺជាការចែករំលែក “ផ្លែផ្កានៃសន្តិភាព” ។ ជាក់ស្តែង ការបោសសម្អាតមីន បានប្រែក្លាយខេត្តកំពង់ស្ពឺ ដែលពោរពេញទៅដោយអតីតសមរភូមិ មកជាខេត្តដែលមានការអភិវឌ្ឍ លែងមានរងហានិភ័យពីការរងគ្រោះស្លាប់ ឬពិការភាពដោយសារមីន ព្រមទាំងជាតំបន់កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កម្ពុជា មានកេរដំណែលវប្បធម៌ និងសម្បតិ្តធម្មជាតិច្រើន ដែលយើងមិនមានឱកាសក្នុងការបង្ហាញ ដោយសារសង្គ្រាម ប៉ុន្តែបច្ចុប្បន្ន យើងបានផ្តល់ឱកាសជូនដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានស្គាល់ បានឃើញ និងបានទៅដល់ ដោយសារកត្តាសុខសុវត្ថិភាព ។ ផ្លែផ្កា តែមួយមុខ គឺមិនទាន់ចប់នោះទេ ដោយយើងត្រូវនិយាយផងដែរអំពីផលលាភ ដែលសំដៅដល់បរិមាណ និងគុណភាព ហើយនរណាខ្លះអាចទទួលផលពីផ្លែផ្កានេះ ។ ដូច្នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយ៉ាងជាក់លាក់ ដោយកំណត់អំពីការចែករំលែកផលលាភនៃសន្តិភាពនេះ ប្រកបដោយសមធម៌ និងបរិយាបន្ន ជូនប្រជាពលរដ្ឋគ្រប់រូប ។

ពាក់ព័ន្ធនឹងវិធានគន្លឹះទាំង ៥ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីវិធានគន្លឹះ ៣ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការយកចិត្តទុកដាក់ ហើយអនុវត្តឱ្យបានល្អប្រសើរ៖ ទី១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ, ទី២. ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព, និង ទី៣. ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលថ្មីៗនេះ រាជរដ្ឋាភិបាល ទើបបានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ បង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែកៀកជិតមូលដ្ឋាន ព្រមទាំងបង្កើតបរិយាកាសនៃការដោះស្រាយនិងសម្របសម្រួលវិវាទល្អប្រសើរ ដោយឈរលើវប្បធម៌ឈ្នះ-ឈ្នះ ។

ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ យកទៅអនុវត្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ ៥ ចំណុច៖

ទី១. ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារឱ្យប្រកបដោយ គុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាបន្ន, និងប្រសិទ្ធភាព ។ ពោលគឺ ត្រូវធានាថា មន្រ្តីជាអ្នកបម្រើប្រជាជន មានមនសិការ, សមត្ថភាព, និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់;

ទី២. រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញ និងផ្សព្វផ្សាយនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹង អំពីបញ្ហាណាមួយ ពីសំណាក់ប្រជាពលរដ្ឋ ហើយត្រូវឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយក៏ត្រូវសហការឱ្យបានជិតស្និទ្ធបំផុតជាមួយគ្រប់យន្តការរបស់រាជរដ្ឋាភិបាលទាំងអស់ ដូចជា យន្តការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបបានបង្កើតនេះ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព;

ទី៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្តល់នូវសេវាសាធារណៈដ៏ល្អបំផុត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាតមិនត្រូវធ្វើឱ្យសេវាសាធារណៈទាំងនេះស្មុគស្មាញ និងបង្កបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋនោះឡើយ;

ទី៤. រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដាន និងស្វែងយល់ជានិច្ចនូវគោលយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ច ក្នុងការបំពេញការងារ ដែលត្រូវបានធ្វើប្រតិភូកម្មឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង

ទី៥. រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ត្រូវចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ និងមិនត្រូវធ្វើការគាបសង្កត់ប្រជាពលរដ្ឋឡើយ ដោយ រាជរដ្ឋាភិបាល នឹងអនុវត្តនូវចំណាត់ការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីរំលោភអំណាចនេះ កើតមានឡើង ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84