ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កោតសរសើរកងកម្លាំងតស៊ូអត់ធ្មត់បំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !!!!

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កោតសរសើរកងកម្លាំងតស៊ូអត់ធ្មត់បំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !!!!

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កោតសរសើរកងកម្លាំងតស៊ូអត់ធ្មត់បំពេញភារកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:


ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ កោតសរសើរដល់កងកម្លាំងចំពោះការតស៊ូអត់ធ្មត់បំពេញភារកិច្ច ក្នុងបេសកកម្មទប់ស្កាត់ពលករឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ លោកបានមានប្រសាសន៍ថា អ្វីដែលបងប្អូនកងកម្លាំងបានខិតខំប្រឹងប្រែងនៅពេលនេះ គឺជាវីរភាពដ៏អង់អាចក្លាហានគួរឲ្យកោតសរសើរ។

បងប្អូនបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ និងប្រជាជនយើង ដែលប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរដោយសារជំងឺដ៏កាចសាហាវវាយលុកឆ្លងរីករាលដាល។ លោកបន្តថា យើងត្រូវតែបន្តធ្វើកិច្ចការនេះទៀត លុះត្រាតែមេរោគរាតត្បាតនេះរលត់ផុតទៅ និងសូមឲ្យបងប្អូនកងកម្លាំងរក្សាខ្ជាប់នូវវិន័យថ្លៃថ្នូរជាកងទ័ពជាតិ គោរពបទបញ្ជាម៉ឺងម៉ាត់ និងធ្វើការសហការជាមួយកម្លាំងមិត្តជិតស្និទ្ធ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានណែនាំកម្លាំងត្រូវមានសីលធម៌ និងសុជីវធម៌ នៅពេលឃាត់បានពលករឆ្លងដែន ត្រូវនិយាយពាក្យសមរម្យ ពន្យល់ណែនាំពួកគាត់កុំឲ្យមាការភ័យខ្លាច និងឲ្យពួកគាត់ផ្សព្វផ្សាយបន្តដល់សាច់ញាតិបងប្អូន ដែលនឹងត្រូវត្រឡប់មកមាតុប្រទេសវិញ ចូលតាមច្រកព្រំដែនដែលបានកំណត់ កុំគេចវេសពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃអោយសោះ ព្រោះថា ប្រសិនបើបងប្អូនគេចវេសពីការធ្វើចត្តាឡីស័ក វាមិនត្រឹមតែនាំមេរោគចម្លងដល់សាច់ញាតិបងប្អូន ក្រុមគ្រួសារ និងគ្រោះមហន្តរាយដល់សង្គមជាតិប៉ុណ្ណោះទេ បងប្អូននឹងត្រូវបានផាកពិន័យ ហើយទទួលទោសទៅតាមមាត្រានៃច្បាប់ថែមទៀតផង។

សូមបញ្ជាក់ថា ដោយសាររដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានមកដល់ ពលករចំណាកស្រុកជាច្រើនបានសម្រុកចូលមកក្នុងប្រទេសវិញ ខ្លះឆ្លងដែនតាមច្រកព្រំដែន ដែលបានកំណត់ និងខ្លះទៀតលួចឆ្លងដែនតាមច្រករបៀងតូចៗ៕


ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84