ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន !!!!!

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន !!!!!

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ អង្គារ ៥ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៣

រដ្ឋធានីហ្សាការតាះ

ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និង បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការ អាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថានេះ ជាលើកដំបូងដែលសម្ដេចិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្ម នៅក្រៅប្រទេស ហើយជំនួបជាមួយ ឯកឧត្តម កៅគឹមហួន ជាជំនួបលើកដំបូង នៅក្រៅប្រទេស របស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តម ក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី ហើយ ថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេចមហាបវរ ធិបតី ដែលនេះជាគោរមងារ ដ៏ឧត្តុង្គឧត្តម្ភ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏ បានជម្រាបពីកិច្ចការរបស់អាស៊ានក្នុង នោះមានបញ្ហាជាច្រើន មានដូចខាងក្រោម៖

ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយ អាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់ អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោរនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។ អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃគឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិត ផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹង កើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ ២០៣០ ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មា ន ឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មកគឺការ អនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន ។

សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និ ង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។ សម្ដេចធិបតី ក៏ បានឯកភាពចំពោះ អាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។ សម្ដេចធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការ សម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ។ សម្ដេចធិបតី មានប្រសាសន៍បន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព  ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។ ដូច្នេះ អាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេសលើបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី បាន លើកឡើងថា អាស៊ានដើរតួនាទីសំខាន់ក្នុង ការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូន ប្រជាជនភូមា។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគាំទ្រ ចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថាការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានារអនុវត្តចែកជាដំណាក់កាល។ សម្ដេច ក៏ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

ជាទីបញ្ចប់ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អគ្គលេខាធិការ អាស៊ាន និង គណៈប្រតិភូ និង បានជូនពរជួបប្រទះជោគជ័យ ក្នុងការបំពេញបេសកកម្ម នេះ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84