ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការចំណាយដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ មិនត្រូវគិតច្រើន ឬតិចនោះឡើយ !!!!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការចំណាយដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ មិនត្រូវគិតច្រើន ឬតិចនោះឡើយ !!!!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការចំណាយដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ មិនត្រូវគិតច្រើន ឬតិចនោះឡើយ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ១ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចំណាយសម្រាប់ជួយប្រជាពលរដ្ឋ អត់មានច្រើននោះទេ ហើយការចំណាយអីឱ្យតែដល់ដៃប្រជាពលរដ្ឋ គឺយើងមិនគិតច្រើននោះទេ ឱ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋត្រូវតែបញ្ចេញ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាឱកាសដែលឯកឧត្តម បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះថា «ការចំណាយសម្រាប់ជួយប្រជាពលរដ្ឋអត់មានច្រើននោះទេ ចំណាយអីឱ្យតែដល់ដៃប្រជាពលរដ្ឋ អត់គិតច្រើនទេ ឱ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋត្រូវតែបញ្ចេញ ដែលនេះគឺជាគោលនយោបាយដែលបានអនុវត្តកន្លងទៅរបស់សម្តេចតេជោ ហើយគោលនយោបាយដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលថ្មីនឹងនៅបន្ត»។

ឆ្លៀតក្នុងឱកាសដែលពិធីភ្ជុំបិណ្ឌ នឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជារឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តឱ្យបានរួចរាល់ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ទៅស្រុកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយពេលទៅលេងស្រុកកំណើត ដោយមិនចាំបាច់ចំណាយថវិកា ក្នុងការធ្វើដំណើរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងដែលរដ្ឋធានាជួយជូនប្រជាពលរដ្ឋ ទៅស្រុកម្តងៗក្នុងមួយឆ្នាំ រដ្ឋត្រូវចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ។

នាឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បានរំលឹកដែរថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបប្រទះនឹងជំងឺកូវីដ១៩ ថវិការបស់រាជរដ្ឋាភិបាលដែលបានសន្សំបានមួយចំនួន ត្រៀមសម្រាប់ធ្វើការវិនិយោគលើផ្នែកផ្សេងៗ សម្តេចតេជោ ក៏បានបញ្ជារឱ្យផ្អាក ដោយផ្អាកទាំងការធ្វើសាលារៀន ផ្អាកធ្វើផ្លូវ និងការងារផ្សេងៗទៀត ដោយយកថវិកាទាំងនោះដើម្បីជួយការពារជីវិតប្រជាពលរដ្ឋ ដោយមិនមានការសោកស្តាយ ដែលនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងដែរថា ជីវិតប្រជាជនធំណាស់ ជីវិតគឺជាទឹកដី នឹងដង្ហើមនៃប្រទេសជាតិរបស់យើង ហើយបើមានទឹកដី អត់មានប្រជាជន ក៏មិនកើត មានប្រជាជន អត់មានទឹកដីក៏មិនកើត មានសេដ្ឋកិច្ចបើគ្មានប្រជាជនជាបង្គោល យើងទៅមិនរួចនឹងមិនខ្លាំងនោះទេ ចឹងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ គឺសំខាន់ណាស់៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84