ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ !!!!! - កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!!
0

បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនហ៊ានដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនហ៊ានដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនហ៊ានដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ប្រែសម្រួល ពី CNN News
ចេញផ្សាយ ថ្ងៃ អង្គារ ០៤ រោច  ខែ ផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០២ខែមិនា ឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ

(រដ្ឌធានីវ៉ាស៊ីនតោន)៖

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានការពារការសម្រេចចិត្តរបស់ខ្លួនដោយមិនដាក់ទណ្ឌកម្មលើរាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ជុំវិញសំណុំរឿងឃាតកម្មនៃអតីតអ្នកកាសែតលោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi)។ លោក ចាម៉ាល់ ខាសូកជី ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីឆ្នាំ២០១៨។

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅបានដាក់ទណ្ឌកម្មលើជនជាតិអារ៉ាប៊ីសាអូឌីត៧៦នាក់ ដោយហាមឃាត់ពួកគេចូលមកក្នុងទឹកដីអាមេរិក ហើយក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើមន្ត្រីអារ៉ាប៊ីសាអូឌីតដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក ខាសូកជីផងដែរ។ ប៉ុន្តែនៅក្នុងបញ្ជី ដាក់ទណ្ឌកម្មមិនមានឈ្មោះព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន នោះទេ។ ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីការិយាល័យនៃនាយកស៊ើបការសម្ងាត់ជាតិ អាមេរិកបានបញ្ចេញរបាយការណ៍មួយដោយចោទប្រកាន់ត្រង់ៗថាព្រះអង្គម្ចាស់ប៊ិនសាល់ម៉ាន គឺជាអ្នកអនុញ្ញាតឱ្យគេសម្លាប់លោក ខាសូកជី។

ទីក្រុងរីយ៉ាដបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងលើរបាយការណ៍នេះដោយចាត់ទុកថាវាជារឿងមិនពិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដ្បិត ព្រះអង្គម្ចាស់ប៊ិន សាល់ម៉ាន មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះឡើយ។ ចំណែកឯ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរិះគន់ការសម្រេចចិត្តរបស់លោក បៃដិន ដោយពួកគេចោទថាលោកបានក្បត់ពាក្យសន្យា។ លោក ចូ បៃដិនកាលនៅជាបេក្ខជនប្រធានាធិបតីបានសន្យាយ៉ាងឱឡារិកថាលោកនឹងឱ្យអារ៉ាប៊ីសាអូឌីត ជាពិសេសគឺព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមចំពោះការរំលោភសិទ្ធិមនុស្សក្នុងនោះរួមមានទាំងឃាតកម្មលើលោក ខាសូកជី។

បើតាមក្រុមអ្នកវិភាគនយោបាយ ការសម្រេចចិត្តរបស់លោក ចូ បៃដិន មិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ នៅពេលដែលមេដឹកនាំម្នាក់ត្រូវជ្រើសរើសរវាងសិទ្ធិមនុស្ស និងប្រយោជន៍ជាតិ។ ម្យ៉ាងវិញទៀត នៅក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានកាលពីសប្ដាហ៍មុន អាចឱ្យគេព្យាកររួចស្រេចជាមុនទៅហើយថាលោក បៃដិន នឹងមិនដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សេតវិមានមិនបានលើកចំឈ្មោះព្រះអង្គឡើយ ហើយថាអ្វីដែលលោកបៃដិន កំពុងធ្វើគឺគ្រាន់តែជាការត្រួតពិនិត្យឡើងវិញលើទំនាក់ទំនងតែប៉ុណ្ណោះ ពោលមិនមែនផ្ដាច់ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតទេ។ «ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត គឺមានភាពធំធេងជាជាងបុគ្គលតែម្នាក់»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដោយ បញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដោយផ្ទាល់លើរាជវង្សអារ៉ាប៊ីសាអូឌីតឡើយ។ តែយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត វាអាចជាសារមួយដែលលោក បៃដិនចង់ប្រាប់ថារដ្ឋបាលរបស់លោក គឺខុសគ្នាស្រឡះពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលតែងតែការពារព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន គ្រប់ពេលនោះទេ។ ដូច្នេះចង់ឬមិនចង់ ព្រះអង្គមិនអាចបន្តធ្វើអ្វីតាមទំនើងចិត្តបានទៀតឡើយ។

*អនាគតព្រះរាជាអារ៉ាប៊ីសាអូឌីត

សហរដ្ឋអាមេរិក នាពេលកន្លងមកធ្លាប់បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលៗនៃប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ (Alexander Lukashenko), ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ, ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ និងអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្គាបេ ដោយចោទថាមេដឹកនាំទាំងនេះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការដាក់ទណ្ឌកម្មបែបនេះវាមិនមែនជារឿងចម្លែកនោះទេ ពីព្រោះមេដឹកនាំទាំងនោះសុទ្ធតែមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក។ តែផ្ទុយពីមេដឹកនាំទាំងនេះ អារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅក្នុងតំបន់មជ្ឈិបូព៌ា។ មន្ត្រីពីររូបនៃរដ្ឋបាលលោក បៃដិនបាននិយាយថាការដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ានមិនអាចធ្វើទៅរួចឡើយ ពីព្រោះវាអាចនឹងបំផ្លាញដល់ផលប្រយោជន៍យោធារបស់សហរដ្ឋមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈការពង្រឹងអំណាចសព្វថ្ងៃ ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានត្រូវបានគេមើលឃើញយ៉ាងច្បាស់នឹងក្លាយជាព្រះមហាក្សត្រនៅពេលអនាគតជំនួសព្រះបិតារបស់ ទ្រង់ដែលមានព្រះជន្ម៨៥ព្រះវស្សា ទៅហើយនោះ។ ដូច្នេះការដាក់ទណ្ឌកម្មដោយផ្ទាល់លើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន វាប្រៀបបាននឹងសហរដ្ឋអាមេរិក «យកកាំបិតកាប់ជើងខ្លួនឯង»។ ក្រៅតែពីមើលឃើញអារ៉ាប៊ីសាអូឌីតជាម៉ូយទិញអាវុធដ៏ធំរបស់ខ្លួន ថ្នាក់ដឹកនាំអាមេរិកគ្រប់ជំនាន់រួមទាំងលោក បៃដិន ផ្ទាល់សុទ្ធតែយល់ឃើញដូចគ្នាថា អាមេរិកនៅត្រូវការសហការជាមួយមហាអំណាចក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីតយូអង្វែងទៅមុខទៀត ក្នុងការប្រយុទ្ធប្រឆាំង ក្រុមភេរវករ, រក្សាឥទ្ធិពលយោធាអាមេរិកក្នុងតំបន់ និងការរក្សាស្ថេរភាពនៅក្នុងតំបន់ជាដើម។

លើសពីនេះទៅទៀត អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកមានសត្រូវរួមតែមួយនោះគឺអ៉ីរ៉ង់ ហើយដើម្បីឱ្យបណ្ដាប្រទេសអារ៉ាប់ និងអ៉ីស្រាអែលត្រូវរ៉ូវគ្នា អាមេរិករឹតតែ ត្រូវការមេដឹកនាំដូចជាព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានដែលត្រូវបានគេមើលឃើញមានគំនិតបើកទូលាយជាងមេដឹកនាំអារ៉ាប៊ីសាអូឌីតមុនៗ។ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល កាលពីឆ្នាំ២០២០ រីឯព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ត្រូវបានគេរាយការណ៍ថាមានព្រះទ័យចងស្ពានមេត្រីភាព ជាមួយអ៉ីស្រាអែល ប៉ុន្តែព្រះបិតារបស់ទ្រង់ជំទាស់នឹងរឿងបែបនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៤៥ ពោលនៅពេលលោក ហ្វ្រង់គ្លីន រូសស្វែល (Franklin D Roosevelt) បានជួបជាមួយអតីតព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អាប់ឌុល អាហ្ស៊ីស ប៊ិន សាអ៊ូដ នៅលើនាវាអាមេរិកមួយគ្រឿង អតីតប្រធានាធិបតីអាមេរិករូបនេះបានសន្យាថានឹងការពារអារ៉ាប៊ីសាអូឌីតជាថ្នូរដូរជាមួយប្រេង។ ការសន្យា បែបនេះនៅពេលនោះ បានធ្វើឱ្យមន្ត្រីការទូតលោកខាងលិចម្នាក់ប្រចាំតំបន់ឈូងសមុទ្រអារ៉ាប់និយាយពាក្យមួយឃ្លាថា៖ «មានផលប្រយោជន៍រួមគ្នា វាមិនមែន ជារឿងអាក្រក់ឡើយ»៕

ដោយះ គេហទំព័រ  បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84