ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  ទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា !!!

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  ទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា !!!

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  ទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា !!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣ នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក, ជើងទឹក និងជើងអាកាស។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-ជប៉ុន ដោយក្នុងនេះ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់ទសវត្សរ៍ឆ្នាំ១៩៩០ ហើយរហូតមកបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប, ប្រទេសទាំងពីរក៏នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការអចិន្ត្រៃយ៍សម្រាប់បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84