ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន !!!!! - មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! -
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្ត !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្ត !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្ត !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ចន្ទ ១៤ រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០២៣

ខេត្តត្បូងឃ្មុំ៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣) ក្នុងកម្មវិធីដ៍ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

ខ្ញុំ សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើនក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ជាទីអារាមដ៏ចំណាស់មួយនៅក្នុងមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។ សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាកសាងជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការគោពប្រតិបត្តិ និងតម្កល់ទុកជាទីសក្ការៈក្នុងព្រះពុទ្ធសាសនា។

នាឪកាសនេះ ការជួបជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយនាថ្ងៃនេះ ខុសពីស្ថានភាពក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលក្នុងកាលៈទេសៈនោះ ប្រទេសកម្ពុជាយើងកំពុងតែវឹកវរជ្រួលច្របល់ និងរងគ្រោះដោយជម្លោះបែកបាក់ ដែលនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញរាល់សមិទ្ធផលសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការធ្វើទុក្ខបុកម្និញបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពីការគោរពប្រតិបត្តិជំនឿសាសនា។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព តាមរយៈ៖ ទី១. ការជួយទប់ស្កាត់ការវិលត្រលប់មកវិញនូវសង្គ្រាម និងជម្លោះបែកបាក់គ្រប់រូបភាព, ទី២. ការជួយថែរក្សាការពារសមិទ្ធផលដែលបានកើតមានទ្បើងក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទី៣. ការបន្តចូលរួមកសាងនូវសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ជូនជាតិ និងទុកជាកេរដំណែលសម្រាប់ជំនាន់ក្រោយៗទៀត។

សូមបញ្ចាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្តក្នុងបំណងប្រាថ្នាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាចម្រុងចម្រើន រួមជាមួយនឹងសិទ្ធសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល។ សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធផលពិតជាក់ស្តែងជាច្រើននៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរយៈកាលជាច្រើនឆ្នំាកន្លងមកនេះ។  ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាពរបស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះការការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84