ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

លោបណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នកស្លាប់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេសតួ​ក​គី និង​ ប្រទេស ស៊ី​រី​ !!!!!

លោបណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នកស្លាប់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេសតួ​ក​គី និង​ ប្រទេស ស៊ី​រី​ !!!!!

លោបណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នកស្លាប់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេសតួ​ក​គី និង​ ប្រទេស ស៊ី​រី​ !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ៤ រោច ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៣

រាជធានី​ភ្នំពេញ​៖

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​តាមរយៈ Facebook ផ្លូវការ​របស់លោក បានបង្ហាញ​នូវ​ការចូលរួម​សោកស្តាយ និង​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេស​តួ​ក​គី និង​ប្រទេស​ស៊ី​រី ដែល​ធ្វើ​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ស្លាប់ និង​បាត់​ខ្លួន​។​
​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហោះ​សារ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​សូម​ចូលរួម​សោកស្ដាយ​ជាមួយ​ប្រជាជន​តួ​ក​គី និង​ស៊ី​រី ចំពោះ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ ដែល​បានសម្លាប់​ជីវិត​មនុស្ស ប​ន្ក​ឱ្យមាន​របួស និង​បាត់​ខ្លួន​ជាច្រើន​នាក់ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ​ឯកជន​យ៉ាងដំណំ​។ សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ ព្រមទាំង​បួងសួង​ឱ្យ​បេសកកម្ម​ជួយសង្គ្រោះ​ទទួលបាន​ជោគជ័យ​»​។​

​សូមជម្រាបថា គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេស​តួ​ក​គី និង​ប្រទេស​ស៊ី​រី កម្រិត ៧.៨​រ៉ិ​ច​ទ័​រ បាន​កើនឡើង​កាលពី​ទៀបភ្លឺ​ថ្ងៃ​ចន្ទ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ កើន​ដល់​លើស ៧,៨០០​នាក់​។​

​អាជ្ញាធរ​ស៊ី​រី បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ១,៩៣២​នាក់ បាន​ស្លាប់ រីឯ​អាជ្ញាធរ​តួ​ក​គី ប្រកាសថា​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៥,៨៩៤​នាក់​។ មិនតែប៉ុណ្ណោះ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់​ខ្នង​បាន​ដួល​រំលំ​កម្ទេច​ខ្ទី នៅក្នុង​ប្រទេស​ទាំងពីរ ហើយ​មនុស្ស​ជាច្រើន ត្រូវគេ​ជឿថា​នៅ​កប់​ក្រោម​គំនរ​បែកបាក់​។ ចំណែកឯ ចំនួន​អ្នករងរបួស​វិញ មាន​ដល់​ទៅជិត ២០,៥០០​នាក់​នៅ​តួ​ក​គី និង ៣,៥០០​នាក់ នៅក្នុង​ប្រទេស​
ស៊ី​រី​។​

​ដោយឡែក អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើងដល់ ២០,០០០​នាក់​ឯណោះ ហើយ​មនុស្ស​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំង​២ អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ អន្តរជាតិ​កំពុង​ប្រញាប់ប្រញាល់​ផ្តល់ជំនួយ ហើយ​បញ្ជូន​ក្រុម​រុករក​និង​សង្គ្រោះ ដើម្បី​ជួយ​ប្រទេស​ទាំងពីរ​៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84