ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រៀបចំ​ពិសា​អាហារ​សាមគ្គី ជាមួយ​ថា្នក់​ដឹកនាំ​សហជីព​ !!!!

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រៀបចំ​ពិសា​អាហារ​សាមគ្គី ជាមួយ​ថា្នក់​ដឹកនាំ​សហជីព​ !!!!

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រៀបចំ​ពិសា​អាហារ​សាមគ្គី ជាមួយ​ថា្នក់​ដឹកនាំ​សហជីព​ !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ ១០ រោច ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៣
ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ​៖

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប​ជា​ជនកម្ពុជា និង​ជា​អនុប្រធាន គណៈ​ចលនា​មហាជន ថ្លែង​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី ជាមួយ​ថា្នក់​ដឹកនាំ​សហជីព រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​ប្រធាន​សហភាព​សហជីព សហព័ន្ធ​សហជីព និង​សមាគម ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សេដ្ឋកិច្ច​ទាំង​ក្នុង និង ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​ល្អ​ក្នុង​ការផ្តល់​ការ​គាំពារ ដើម្បី​ការពារ​សិទ្ធិ និង អត្ថប្រយោជន៍​ជូន​ដល់ កម្មករ​-​និយោជិត ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​គណបក្ស និង ការងារ​សង្គម ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​គណៈ​ចលនា​សហជីព និង​ស្ថាប័ន​-​អង្គភាព​ចំណុះ រួមទាំង​ក្រុមការងារ​គ្រប់​យន្តការ ក៏ដូចជា​សកម្ម​ជនគ​ណ​បក្ស​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​សុ​ឆន្ទៈ ភាពស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​យ៉ាងសកម្ម ស្របតាម​ទិសដៅ​ការងារ និង​តួនាទី ដែល​គណបក្ស​ថ្នាក់លើ​បានប្រគល់​ជូន​នាពេល​កន្លងមក ។ សកម្មភាព និង កាយវិការ​ដ៏​ប្រពៃ​នេះ គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែបាន​ខិតខំ និង បន្ត​យកចិត្តទុកដាក់​ធានាបាន​នូវ​បរិយាកាស​ការងារ និង មុខរបរ ឱ្យ​កាន់តែ​មាន​ភាព​អំណោយផល និង ភាពទូលំទូលាយ​ទាំង​បរិមាណ និង គុណភាព ព្រមទាំង​ធានា​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជនមាន​ភាព​រីកចម្រើន​ទាំង​លើ​លំនឹង​ការងារ ប្រាក់បៀវត្សរ៍ ការការពារ​សិទ្ធិសេរីភាព និង​កិច្ច​គាំពារ​សុខុមាលភាព​នានា​។​

​បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដំណើរ​ជីវិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទាំង​សមាសធាតុ​ចាស់ និង សមាសធាតុ​ថ្មី ដែល​កំពុង​នៅ​លាយឡំ​ជាមួយគ្នា ។ អ្វី​ដែលជា​សមាសធាតុ​ចាស់ គឺ​បុព្វហេតុ​ដើម្បី​ជាតិ និង​ប្រជាជន ដែល​គណបក្ស​ប្រកាន់យក​តាំងពី​ការបង្កើត​គណបក្ស​ដំបូង​នៅក្នុង​ឆ្នាំ​១៩៥១ ហើយក៏​នឹង​បន្ត​ជានិច្ច​និរន្ត​ន៍​ទៅមុខទៀត​។​

​ឯកឧត្តម​បន្ថែមថា ដោយឡែក អ្វីដែល​សមាសធាតុ​ថ្មី គឺ​ដំណើរការ​នៃ​ការកែទម្រង់ និង ការកែលម្អ​នូវ​ប្រសិទ្ធភាព​ការងារ​ជាប់​ជាប្រចាំ សំដៅ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​វឌ្ឍនភាព​សង្គម​, ការរីកចម្រើន​លូតលាស់​ផ្នែក​សេដ្ឋកិច្ច និង ជីវភាព​កាន់តែ​ប្រសើរឡើង​របស់​ប្រជាជន ក៏ដូចជា​ការផ្តល់​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ជូន​ប្រជាជន ក្រោម​បរិយាកាស​នៃ​សុខសន្តិភាព ស្ថិរភាព និង ក្នុង​ក្របខណ្ឌ​នៃ​សង្គម​ប្រជាធិបតេយ្យ ផ្អែកលើ​គោលការណ៍​នីតិរដ្ឋ ។ ឯកឧត្តម​បណ្ឌិត​បញ្ជាក់ថា «​ក្នុងន័យនេះ​, គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សា​រសាច់​ផ្សារ​ឈាម​ជាមួយ​កម្មករ​-​និយោជិត ជាប់​ជាប្រចាំ​តាំងពីដើម​រៀងមក តាម​យន្តការ​ភ្លៀងរលឹម ដោយ​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​គ្រប់បែបយ៉ាង ដើម្បី​ផ្តល់នូវ​កិច្ច​គាំពារ ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍ ឱ្យ​កាន់តែច្រើន និង​ប្រសើរ ជូន​ដល់ក​ម្មករ​-​និយោជិត​របស់​យើង បង្កើត​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ បង្កឱ្យមាន​ភាព​ស្រុះស្រួល​គ្នា និង​ភាព​អាច​ទទួលយកបាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។​

​ឯកឧត្តម​បន្តថា សម្តេច​តេ​ជោ តែងតែ​គិតគូរ​គ្រប់​ជ្រុងជ្រោយ និង​ល្អិតល្អន់ សំដៅ​ធ្វើយ៉ាងណា​រៀបចំ​ការផ្តល់​អត្ថប្រយោជន៍ ឱ្យបាន​ច្រើន និង ជា​អតិបរមា ជូន​ដល់​បងប្អូន​កម្មករ​-​និយោជិត ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង ក្រៅ​ប្រព័ន្ធ ។ ការគិតគូរ​មិន​ឈប់ឈរ​បែបនេះ ប្រៀបបាន​ទៅនឹង​ឪពុក​បង្កើត ដែល​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​ភាព​រីកចម្រើន​ពេញលេញ សម្រាប់​កូនក្មួយ​របស់លោក ដែលជា​កម្មករ​-​និយោជិត​ទាំងអស់ ព្រោះ​ក្នុង​រយៈ​ជាង ៤០​ឆ្នាំ កន្លងមកនេះ សម្តេច​តេ​ជោ បាន​ដឹកនាំ​តាំងតែ​ពី​កាល​ប្រជាជន មាន​កម្រិតជីវភាព​ទាប រហូត​មានការ​រីកចម្រើន និង​បន្ត​រុងរឿង​សម្បូរហូរហៀរ តទៅទៀត​។​

​ដូច្នេះ​លោក​ស្នើ​បន្ត​មាន​មោទនភាព​ចំពោះ សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ​គណបក្ស ដែល​តែងមាន​សច្ចធម៌ ក្នុងការ​ដឹកនាំ គាំទ្រ និង​លើកកម្ពស់​សិទ្ធិសេរីភាព និង​ភាពរុងរឿង​របស់​ប្រជាជន និង ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ បន្ត​ជួយ​ការពារ​សមិទ្ធ​ផលរប​ស់​គណបក្ស ក៏ដូចជា​ការពារ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស តាមរយៈ​ការចូលរួម​ទប់ស្កាត់​នូវ​រាល់​ការ​ប្រតិដ្ឋ​ព័ត៌មាន​ក្លែងក្លាយ​, មួលបង្កាច់​, ញុះញុង​, ពី​សំណាក់​ជន​អគតិ​មួយចំនួន ដែល​តែងតែ​ចង់ឱ្យ​ប្រទេសជាតិ​ជួប​ភាពចលាចល ដើម្បី​បម្រើ​នយោបាយ​ចំណេញ​របស់​ពួកគេ​៕

​

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយម៉ៅ
https:://www.bmm-news.com/

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84