ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ !!!!! - កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!!
0

គ្រួសារសពយោធិនទទួលមរណៈភាព នៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានទទួលថវិកា មិត្តជួយមិត្ត កងទ័ពជើងគោក !!!!

គ្រួសារសពយោធិនទទួលមរណៈភាព នៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានទទួលថវិកា មិត្តជួយមិត្ត កងទ័ពជើងគោក !!!!

គ្រួសារសពយោធិនទទួលមរណៈភាព នៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានទទួលថវិកា មិត្តជួយមិត្ត កងទ័ពជើងគោក !!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយ ថ្ងៃ ពុធ ៦រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ ៖

គ្រួសារសពយោធិនទទួលមរណៈភាព ចំនួន ២គ្រួសារសពបានទទួលថវិកាមិត្តជួយមិត្តកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅការិយាល័យទី៥ កងទ័ពជើងគោក រួមមាន គ្រួសារសពឧត្តមសេនីយ៍ឯក អ៊ុង ណារិទ្ធ មេបញ្ជាការរងកងទ័ពជើងគោក ទទួលមរណភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ និងវរសេនីយ៍ទោ ថោង សាវ៉ាង ជំនួយការដឹកជញ្ជូន បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៤៦ឆ្នាំ ហើយថវិកាដែលត្រូវប្រគល់ក្នុង ០១គ្រួសារសពទទួលបានចំនួន ១៦លានរៀល ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបុណ្យសព កងទ័ពជើងគោក បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារសព ដោយ  ឯកឧត្តម មេបញ្ជាការបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក  នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។ នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ផល្លា ក៏បាឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក អ៊ុង ណារិទ្ធ  និងវរសេនីយ៍ទោ ថោង សាវ៉ាង សូមទៅកាន់ឋានសុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ការបង្កើតសមាគមមិត្តជួយមិត្តកងទ័ពជើងគោក ត្រូវបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៣ ហើយសមាគមន៍នេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍មាស សុភា ឥឡូវជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ។ នេះក៏ជាការស្តែងឲ្យឃើញពីការយកចិត្តទុក្ខដាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការជួយរំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមករបស់នាយទាហាន នាយទាហានរង និងពលទាហានយើងចំពោះក្រុមគ្រួរសារសពនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានពលី មរណៈឬក៏ស្លាប់ក្នុងឧប្បទ្ធហេតុផ្សេង ដើម្បីក្រុមគ្រួសារសពធ្វើបុណ្យទៅតាម ប្រពៃណីបែបសាសនាខ្មែរយើងផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84