ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា អាចគ្រប់គ្រង កាឆ្លងរាលដាល នៃ ជំងឺ កូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំង !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា អាចគ្រប់គ្រង កាឆ្លងរាលដាល នៃ ជំងឺ កូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំង !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា អាចគ្រប់គ្រង កាឆ្លងរាលដាល នៃ ជំងឺ កូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំង !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១៥ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តកណ្ដាលះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងកម្មវីធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងកម្មវិធីនេះ ឯកឧត្តម បណ្ឌិត បាន មានប្រសាសន៍ ទៅកាន់អង្គពិធីថា ៖

ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែលជាការចូលរួមចំណែកជំរុញពិពិធកម្ម និង ពង្រឹង ផលិតកម្ម ក្នុងស្រុក ដោយ អាច បង្កើតការងារ បាន រហូត ដល់ទៅ ៥៥០ កន្លែង នៅ ក្នុងរោងចក្រ ផ្ទាល់ ក៏ដូច ជាការ ចូលរួម ចំណែកបង្កើនចំណូលពន្ធ របស់រដ្ឋ និង លើកស្ទួយ វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេង ទៀតនៅកម្ពុជា។

ជាការពិតណាសថា ព្រឹត្តិការណ៍នេះបាន បង្ហាញឱ្យឃើញអំពីសក្តានុពលនៃ វិស័យវិនិយោគនៅ កម្ពុជា ហើយក៏ជាការគាំទ្រ ដល់ការ បោះជំហាន ទៅមុខនៃចក្ខុវិស័យ ក្នុង ការជំរុញ កែប្រែ និង ធ្វើ ទំនើប កម្មរចនា សម្ព័ន្ធ ឧស្សាហកម្ម កម្ពុជា ពី ”ឧស្សាហ កម្មអតិ ពលកម្ម“ ឈានទៅជា “ឧស្សាហកម្ម ផ្អែកលើជំនាញ និង បច្ចេកវិទ្យា” ដូចមាន កំណត់ នៅ ក្នុងគោល នយោបាយ អភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់ រាជរដ្ឋាភិបាល។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថាមុនវិបត្តិកូវីដ-១៩ ក្នុងរវាង ២០ឆ្នាំ ចន្លោះ ឆ្នាំ១៩៩៨-២០១៨ កម្ពុជាជាប់ ចំណាត់ ថ្នាក់ ក្នុងចំណោម ប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម ៨%។ ដោយឡែកនៅក្នុងអំឡុងពេលនៃ វិបត្តិកូវីដ-១៩ ក្នុង រយៈពេល ជាង ០២ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានទទួល រង នូវផលប៉ះពាល់ គួរ ឱ្យកត់ សម្គាល់ ដែល បញ្ហា នេះបានបង្អាក់ដំណើរនៃ ការបោះជំហាន ឆ្ពោះទៅ មុខនៃការអភិវឌ្ឍ សង្គម – សេដ្ឋកិច្ច និង បាន ដាក់ សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើ វិស័យ សុខភាព សាធារណៈ។ ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំដ៏ ត្រឹមត្រូវ ប្រកបដោយៗស្មារតី បុរេសកម្ម របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ រួមជាមួយនឹងការចូលរួមគាំទ្រពី ណាក់មន្ត្រី រាជការ, កង កម្លាំង ប្រដាប់ អាវុធ និង ប្រជា ជន កម្ពុជា, ធុរជន- វិនិយោគិន, អង្គការ ជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តា ប្រទេសជាមិត្ត កម្ពុជា អាចគ្រប់គ្រងការឆ្លង រាល ដាលនៃ ជំងឺ កូវីដ -១៩ យ៉ាងមាន ប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំងនៅ ទូទាំងប្រទេស និង បានឈានដល់ការស្តារស្ថានភាព សង្គម-សេដ្ឋកិច្ចមឡើង វិញយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្តែង ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចៗកម្ពុជា មានការធ្លាក់ ចុះក្នុង អត្រា -៣,១% នៅ ក្នុង ឆ្នាំ ២០២០ ក៏ដោយ, ប៉ុន្តែបាន ងើប ឡើងវិញ ក្នុងអត្រា ៣% នៅ ក្នុង ឆ្នាំ ២០២១ និង ត្រូវបាន ព្យាករថា នឹង បន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២។ ចំណែក ឯការ គ្រប់គ្រងជំងឺ កូវីដ-១៩ កម្ពុជាបន្តឈរលើ ចំណាត់ថ្នាក់ ពិភពលោក លំដាប់ទី១ ក្នុងនាមជា ប្រទេស ដែល ជោគជ័យ លើការគ្រប់គ្រងការឆ្លង, ការចាក់ វ៉ាក់សាំង និង ការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។

គួរអោយមោទនះភាពណាស់ ដែលប្រទេសកម្ពុជាយើងឆ្លងតាមបទពិសោធន៍ដែល ជួបប្រទះនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ជាក់ស្តែង, រាជរដ្ឋាភិបាលបាន សម្រេចដាក់ឱ្យអនុវត្តនូវ ”ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដោយឈរលើសសរស្តម្ភចំនួន ៣ ដែលរួមមាន ៖ (១). ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ, (២). ការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង (៣). ការពង្រឹងភាពធនប្រកបដោយចីរភាព និងបរិយាបន្ន។

នៅ ចុង បញ្ចប់ នៃ កម្មវិធី ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថាកាអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយ ប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84