ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ស្ថាប័នកំពូលសមាជិកសភាអាមេរិក បានច្រានចោលសំណើពី លោក ដូណាល់ ត្រាំ ដែលចង់បង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិកូវីដ-១៩ !!!!!

ស្ថាប័នកំពូលសមាជិកសភាអាមេរិក បានច្រានចោលសំណើពី លោក ដូណាល់ ត្រាំ ដែលចង់បង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិកូវីដ-១៩ !!!!!

ស្ថាប័នកំពូលសមាជិកសភាអាមេរិក បានច្រានចោលសំណើពី លោក ដូណាល់ ត្រាំ ដែលចង់បង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិកូវីដ-១៩ !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ប្រែសម្រួលពី សារព័ត៌មាន Channel News Asia (CNA )
ចេញផ្សាយថ្ងៃ អាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូឆ្នាំ២០២០
ព័ត៌មានអន្តរជាតិ

(រដ្ឋធានីវ៉ាស៊ីនតោន)៖

សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានច្រានចោលសំណើបង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនេះកំពុងធ្វើឱ្យអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ប្រឈមមុខនឹងហានិភ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

សភាទាំង ២ របស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះបានអនុម័តកញ្ចប់ថវិការជិត ៩០០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម និងប្រជាជនអាមេរិក ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាត COVID-19 រួមទាំងកញ្ចប់ថវិកា ១.៤ទ្រីលានដុល្លារ សម្រាប់ដំណើរការរដ្ឋាភិបាល។ តាមរយៈកញ្ចប់ថវិការដោះស្រាយវិបត្តិ COVID-19 នេះ ប្រជាជនអាមេរិកក្នុងម្នាក់ៗ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០០ដុល្លារ។ ទោះជាបែបនេះក្តី លោក ត្រាំ យល់ថាប្រាក់ ៦០០ដុល្លារនេះ គឺជាចំនួនតិចតួចពេកដោយលោកស្នើឱ្យ បង្កើនប្រាក់ឧបត្ថម្ភនេះដល់ ២,០០០ដុល្លារក្នុងមា្នក់។

គួរបញ្ជាក់ថា សភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាដោះស្រាយ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាល ឱ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខា។ លោក ត្រាំ ដែលកំពុងលេងវាយកូនហ្គោលនៅឯរដ្ឋផ្ល័ររីដា ក្នុងថ្ងៃដដែលនោះដែរ មិនបាននិយាយថា លោកនឹងចុះ ឬមិនចុះហត្ថលេខាឡើយ តែលោកធ្លាប់បានព្រមានថា លោកនឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើ បើសិនជាសភាអាមេរិកមិនព្រមបង្កើនកញ្ចប់ ថវិការតាមសំណើរបស់លោក។

នៅក្នុងករណីដែលលោក ដូណាល់ ត្រាំ មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការនេះទេ នោះអត្ថាប្រយោជន៍ ឬកញ្ចប់ថវិកាសម្រាប់ប្រជាជនអាមេរិក ដែលគ្មានការងារធ្វើជាង ១៤លាននាក់ នឹងត្រូវអស់សុពលភាពដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលអាមេរិកវិញ នឹងត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84