ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន !!!!! - មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! -
0

សង្គ្រាមស៉ីវិល បានបណ្ដាល អោយមនុស្ស ចំនួន ២០៧​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុងការវាយប្រហារថ្មី មួយនៅប្រទេសអេត្យូពី !!!!!

សង្គ្រាមស៉ីវិល បានបណ្ដាល អោយមនុស្ស ចំនួន ២០៧​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុងការវាយប្រហារថ្មី មួយនៅប្រទេសអេត្យូពី !!!!!

សង្គ្រាមស៉ីវិល បានបណ្ដាល អោយមនុស្ស ចំនួន ២០៧​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុងការវាយប្រហារថ្មី មួយនៅប្រទេសអេត្យូពី !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ប្រែសម្រួលពីសារព័ត៌មាន  Reuters News
ចេញផ្សាយថ្ងៃ អាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូឆ្នាំ២០២០
ព័ត៌មានអន្តរជាតិ

Mekele :

មនុស្ស​សរុប​ចំនួន​ ២០៧ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មួយ​កាលពី​ថ្ងៃពុធ​នៅ​ភាគ​ខាង​លិច​ប្រទេស​អេត្យូពី​។ អត្រា​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង​ទ្វេដង​ប្រៀបធៀប​នឹង​ស្ថិតិ​ចាស់​។ នេះ​បើ​តាម​ការ​អះអាង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ (EHRC) កាល​ពី​យប់​ថ្ងៃសុក្រ​ ទី២៥ ធ្នូ​ម្សិលមិញ​។ការ​វាយ​ប្រហារ​ចុង​ក្រោយនេះ​កើត​ឡើង​នៅ​ក្នុង​តំបន់​មេកេឡេ​ (Mekele) នៃ​រដ្ឋ​បេនីស្ហានហ្គូល​ ហ្គូមឺហ្ស​ (Benishangul-Gumuz) ភាគ​ខាងលិច​ប្រទេស​អេត្យូពី​។ គណៈកម្មាការ​ធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ (EHRC) បានឲ្យដឹង​ថា​ក្នុង​ចំណោម​ជនរង​គ្រោះ​ទាំងអស់​មាន​បុរស​ចំនួន​ ១៣៣ នាក់ ស្ត្រី ៣៥ នាក់​ មនុស្ស​ចាស់​ ២០​នាក់​ និង​កុមារ​ ១៧ នាក់​ដែល​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ជា​ទារក​អាយុ​ទើប​បាន​ ៦ ខែ​ប៉ុណ្ណោះ​។

នៅពេលនេះ​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​កំពុង​បន្ត​ធ្វើ​ដោយ​មាន​ជំនួយ​ពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ និង​ដោយ​យោង​តាម​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​។ មន្ត្រី​ប៉ូលិស​ អាជ្ញាធរ​ក្នុង​តំបន់​ ព្រមទាំង​ការិយាល័យ​មេធាវី​ ត្រូវបានបង្កើតឡើង​ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​ ការចុះឈ្មោះ​ និង​ពិធី​បញ្ចុះសព​ជន​រងគ្រោះ​។មន្ត្រី​ក្នុង​តំបន់​ម្នាក់​ក៏​បាន​ជូន​ដំណឹង​ដល់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អេត្យូពី​ដែរ​ថា​ជន​រងគ្រោះ​ពីរ​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ខណៈពេល​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ Bulen កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។

បន្ទាប់ពី​ការ​វាយប្រហារ​កាលពីថ្ងៃពុធ​ ក្រុម​អ្នក​ការពារសិទ្ធិ​មនុស្ស​បាន​អំពាវនាវ​សា​ជា​ថ្មី​ទៀត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ចាំបាច់​និង​ជា​បន្ទាន់​ដើម្បី​ចែក​ជូន​ដល់ជន​រងគ្រោះ​និង​មនុស្ស​ដែល​រត់​ចេញពី​ផ្ទះសម្បែង​ពីព្រោះតែ​អំពើ​វាយប្រហារ​។គួរជម្រាបជូនថា​ ការ​វាយប្រហារការ​បង្ហូរឈាម​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ ១០ យប់​ ម៉ោង​នៅ​អេត្យូពី​កាលពី​ថ្ងៃ​អង្គារ​។ ក្រុម​ប្រដាប់​អាវុធ​បាន​បាញ់​រះ​សំដៅ​ទៅលើ​អ្នក​ស្រុក​នៅពេល​ដែល​ពួកគេ​កំពុង​លង់លក់​ក្នុង​ដំណេក​ ហើយ​ដំណាំ​របស់​ពួកគេ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី​អស់​ផង​ដែរ​។

អាជ្ញាធរអេត្យូពីបានឲ្យដឹងកាលពីថ្ងៃព្ងៃ​ព្រហស្បតិ៍​ថា​ទាហាន​រដ្ឋាភិបាល​បាន​សម្លាប់​ក្រុម​ប្រដាប់​អាវុធ​ ៤២ នាក់​ដែលបាន​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​រង្គាល​ខាងលើ​។ យ៉ាងណា​ក៏ដោយ ​ទាហាន​អេត្យូពី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​អំពី​អត្តសញ្ញាណ​របស់​ពួកគេ​។ទន្ទឹមគ្នានេះ​ នាយករដ្ឋមន្រ្តី​អេត្យូពី​លោកអាប៊ី អាមេដ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតទ័រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ការ​សម្លាប់រង្គាល​នៅក្នុង​តំបន់​បេនីស្ហានហ្គូល​ ហ្គូមឺហ្ស​ គឺជា​រឿង​ដ៏​សោកសៅ​ខ្លាំង​ណាស់​មួយ​”។ លោកបាន​បន្ត​ដោយ​ទទួលស្គាល់​ដែរ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ទេ​៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84