ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - ប្រជាពលរដ្ឋនាំគ្នាគាំទ្រ ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ !!!!! - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន !!!!! - មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! -
0

វិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​បាត់បង់​ភាព​រីករាយ​​ ក្នុងបុណ្យណូអែលនៅដែនដីពិសិដ្ឋគ្រិស្តសាសនា​និង​ជុំ​វិញ​ពិភពលោក​ !!!!!

វិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​បាត់បង់​ភាព​រីករាយ​​ ក្នុងបុណ្យណូអែលនៅដែនដីពិសិដ្ឋគ្រិស្តសាសនា​និង​ជុំ​វិញ​ពិភពលោក​ !!!!!

វិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​បាត់បង់​ភាព​រីករាយ​​ ក្នុងបុណ្យណូអែលនៅដែនដីពិសិដ្ឋគ្រិស្តសាសនា​និង​ជុំ​វិញ​ពិភពលោក​ !!!!!

ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ប្រែសម្រួលពីសារព័ត៌មាន  AP
ចេញផ្សាយថ្ងៃ អាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូឆ្នាំ២០២០
ព័ត៌មានអន្តរជាតិ

ក្រុង BETHLEHEM​ ដែនដី WEST BANK :

នៅ​ទីក្រុង Bethlehem នៃ​តំបន់ West Bank នៅ​មជ្ឈិមបូព៌ា ដែល​ជា​កន្លែង​ប្រសូត្រ​របស់​ព្រះ​យេស៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​បាន​ចាប់ផ្តើម​ប្រារព្ធ​បុណ្យរាត្រី​មុន​ណូអែល​ដោយ​មាន​ក្បួន​ភ្លេង​ពោរពេញ​ដោយ​ក្តី​សប្បាយ​រីករាយ​និង​ការ​មក​ដល់​នៃបុព្វជិត​កាតូលិក​កំពូល​នៅ​ទឹកដី​ពិសិដ្ឋ​នេះ ក៏ប៉ុន្តែ​មនុស្ស​តិចតួច​បាន​ស្ថិត​នៅ​ទីនោះ​ដើម្បី​ស្វាគមន៍​ពួកគេ​នៅពេល​ដែល​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​និង​ការបិទ​សកម្មភាព​សង្គម​ដ៏​តឹងរ៉ឹង​បាន​កាត់​បន្ថយ​ការ​ប្រារព្ធ​ពិធី​តាមបែប​ប្រពៃណី​នៅ​កន្លែង​កំណើត​របស់​ព្រះយាស៊ូ​នេះ។ នេះ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ទិដ្ឋភាពសោះ​កក្រោះ​ស្រដៀង​គ្នា​នេះ បាន​កើត​មាន​ឡើងនៅ​ទូទាំង​ពិភពលោក​នៅពេល​ដែល​ការជួប​ជុំ​ក្រុម​គ្រួសារ​និង​និង​ការសូត្រ​ធម៌​ដែល​កត់​សម្គាល់​នៃ​ការឈប់​សម្រាក​បាន​ត្រូវ​កាត់បន្ថយ​ឬ​លុប​ចោល​ការជួប​ជុំ​គ្នា​នេះ។នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពួក​អ្នក​សូត្រ​ធម៌ ត្រូវ​កក់​សំបុត្រ​តាម​អនឡាញ​ដើម្បី​ចូលរួម​ពិធី​នៅ​ព្រះវិហារ​ដោយ​អនុវត្ត​គម្លាត​សង្គម។ ប្រទេស​ហ្វីលីពីន បាន​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​គ្នាមាន​មនុស្ស​ច្រើន ហើយ​បាន​រារាំង​មិន​ឲ្យ​ក្រុមគ្រួសារសាច់​ឆ្ងាយ​ចូល​រួមការទទួល​ទាន​អាហារ​ពេល​ល្ងាច​បុណ្យ​ណូអែល​តាម​ប្រពៃណី។ ការច្រៀង​ចម្រៀង​ជាក្រុម​តាម​ប្រពៃណី​របស់​កូនក្មេង​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​បាន​ត្រូវ​លុប​ចោល​នៅ​ក្នុង​ប្រទេស​ក្រិក។

នៅ​ល្ងាចមុន​ថ្ងៃណូអែល​ក្នុង​ប្រទេស​អ៊ីតាលី ជួង​នៅ​ព្រះ​វិហារ បាន​ត្រូវ​បន្លឺ​ឡើង​ឆាប់​ជាង​ធម្មតា។ បម្រាម​គោចរ​ម៉ោង​១០​យប់​របស់​រដ្ឋាភិបាល​អ៊ីតាលី បាន​បណ្តាល​ឲ្យ​អាចារ្យ​គ្រិស្តសាសនា​ផ្លាស់​ប្តូរ​ការ​ធ្វើ​ពិធី ដោយ​ការសូត្រធម៌​«ពាក់​កណ្តាល​យប់» មកចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត៍​នៅព្រះ​វិហារ​ខ្លះ​បាន​ប្រារព្ធ​ពិធី​ប៉ុន្មាន​ម៉ោង​មុន​បន្ទាប់ពី​មេឃងងឹត។ សម្តេចប៉ាប Pope Francis ដែល​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា «ត្រូវ​តែ​គោរព»វិធានការ​របស់​អាជ្ញាធរ​ស៊ីវិល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ ព្រះអង្គ​ក៏​គោរព​ដូច​គ្នា​ដែរ។ នៅ​ឆ្នាំ​នេះ ការប្រមូល​ផ្តុំ​អុតទាន​បុណ្យ​ណូអែល​នៅ​ព្រះវិហារ ​Basillica នៅ​ St. Peter របស់​បុរី​វ៉ាទីកង់​ក៏​បាន​ផ្លាស់​ប្តូរ​មក​ធ្វើពីម៉ោង​៩:៣០​នាទី​យប់​មក​ម៉ោង៧:៣០​នាទី​យប់​វិញ។ការ​ប្រារព្ធ​ពិធី​នៅ​ទីកន្លែង​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប បាន​ត្រូវ​លុបចោល​ឬ​កាត់បន្ថយ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ការឆ្លង​វីរុស​បាន​កើន​ឡើង​នៅ​ទូទាំង​ទ្វីប​និងមាន​វីរុស​វិវត្តិន៍​ថ្មី​ដែល​អាច​រាលដាល​កាន់​តែ​ឆាប់​រហ័ស​ឡើង បាន​ត្រូវ​គេ​រកឃើញ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84