ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថ្លែងក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្រោមប្រធានបទ «សន្តិភាព ភាពធន់ និង វិបុលភាពរួម៖ ចក្ខុវិស័យ យុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» !!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី !!!!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១”!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥​ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន (ថ្នាក់រដ្ឋមន្ត្រី) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក​៣ (ACCSM+3) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!!
0

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ !!!!

ដោយះ លោក លោក ភៀង សុភា
ប្រភពះ ពី VOA Khmer and AFP
ចេញផ្សាយថ្ងៃ សុក្រ ១០កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានអន្តរជាតិ

JAPAN:


លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពីលោកត្រូវបានគេបាញ់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ។ ​នេះ​បើ​យោងការបញ្ជាក់របស់មន្ទីរពេទ្យដែលលោកត្រូវបានសង្គ្រោះ ហើយដែលត្រូវបានរាយការណ៍ជាព័ត៌មានដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Hidetada Fukushima វេជ្ជបណ្ឌិតនិងសាស្ត្រាចារ្យប្រចាំមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara បានថ្លែងថា៖ «លោក Shinzo Abe ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនាវេលាម៉ោង ១២:២០នាទីរសៀល។ លោកបានគាំងបេះដូងលែងដើរ ពេលមកដល់មន្ទីរពេទ្យ។ ជាអកុសល លោកបានទទួលមរណភាពនាវេលាម៉ោង ៥:០៣នាទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន»។

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក ​Abe បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ។​

បន្ទាប់ពី​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់ ​លោក Abe​ បាន​ដួល​នៅ​លើ​ដី​ ហើយ​បាន​ហូរឈាម។​ វីដេអូ​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​ឈរ​ប្រវេស​ប្រវាស​ជួយ​លោក​ Abe ​ដែល​បាន​ដេក​សន្ធឹង​នៅ​លើ​ដី​បាត់បង់​ស្មារតី។ ​

លោក​ Abe ​អាយុ​ ៦៧​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ជា​ទីកន្លែង​ដែល​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​លោក​បាន​គាំង​បេះដូង​លេង​ដើរ។​

ទូរទស្សន៍ ​NHK ​របស់​ជប៉ុន​បាន​រាយ​ការណ៍​ថា ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បាញ់​ វ័យ​ ៤១ ​ឆ្នាំ​មក​ពី​ទីក្រុង​ Nara​ ត្រូវ​បាន​ចាប់​ខ្លួន។​ ទូរទស្សន៍ ​NHK ​បាន​រាយ​ការណ៍​ទៀត​ថា​ បុរស​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ ​ក៏​ប៉ុន្តែ​ NHK ​មិន​បាន​រាយ​ការណ៍​អំពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នោះ​នៅ​ឡើយទេ។ ​ទូរទស្សន៍​ NHK ​ក៏​បាន​បញ្ជាក់​ទៀត​ថា ​កាំភ្លើង​ដែល​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ ទំនង​ជា​ច្នៃ​ឡើង​ដោយ​ខ្លួន​ឯង។​

លោក ​Abe ​បាន​ថ្លែង​នៅ​ឯ​ពិធី​យុទ្ធនាការ​ឃោសនា​តូច​ មុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជប៉ុន។ ​NHK ​បាន​រាយ​ការណ៍​ថា ​គម្រោង​ឃោសនា​របស់​លោក​ Abe ​បាន​ត្រូវ​ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន។​

លោក​នាយក​រដ្ឋមន្ត្រី ​Kishida​ បាន​ថ្កោលទោស​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​ដោយ​និយាយ​ថា ការវាយ​ប្រហារ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​ដែល​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ជប៉ុន។​ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ករណី​បាញ់​ប្រហារ​នេះ​ទាក់ទិន​ខាង​នយោបាយ​ឬ​យ៉ាងណា​នោះ។ ​ក្រុមមន្ត្រី​ជប៉ុន​បាន​និយាយ​ថា ​ដំណើរ​ការបោះ​ឆ្នោត​នឹង​បន្ត៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84