ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំសភា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ !!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ !!!!! - កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ !!!!!
0

អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!!

អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!!

អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ១៥ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែតះ

នៅល្ងាចថ្ងៃ ពុធ ១៥ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ដែលនៅកម្មវិធីនោះ មានការចូលរួមពី គណះអធិបតី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណកម្មាធិការកណ្ដាល គណបក្សប្រជាជមកម្ពុជា, ឯកឧត្តម សុខ ភាព សមាជិក គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា,ឯកឧត្តម ង៉ោ ម៉េងជ្រួនសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ,លោក គាត ហ៊ុលប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត, លោក សាន ស៊ានហូ អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ព្រមទាំង ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ជាច្រើនរូបទៀត ។

ជាជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត មានមតិថ្លែងអំណរគុណ ដល់អង្គពិធី ដែលមានខ្លឹមសារដូចតទៅ ថ្ងៃនេះគឺជាថ្ងៃប្រកបដោយនក្ខត្តឫក្សអធិកអធមក្រៃលែង ដែលគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានរៀបចំពិធីពិសារអាហារសាមគ្គី ដើម្បីអបអរ
សារទរពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាន ចួលរួមពីសមាជិក សមាជិកា យ៉ាងច្រើនកុះករនាឪកាសនេះ។

យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាអោយរួចផុតពីសេចក្ដីស្លាប់ អោយបានរស់នៅក្នុងកត្តិយស សេចក្កីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សំបូរណ៍សប្បាយ និងសិទ្ទិសេរីភាពគ្រប់យ៉ាង តាមរយះថ្ងៃជ័យជំនះ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានផ្ដល់នូវក្តីសង្ឃឹម ចំពោះអនាគត់ប្រទេសជាតិ។ នេះគឺជាសច្ចះធម៍ប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណាអាចមកបំភ្លៃ បំផ្លើសនិងបំផ្លាញបានឡើយ។ យើងខ្ញុំបានចាត់ទុកថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាអ្នកមានគុណ និងជាវីរជនស្នេហាជាតិយ៉ាងពិតប្រាកដ។

ឆ្លៀតនៅក្នុងឪកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវគុណូបការះដ៍ឧត្តុងឧត្តមបំផុតរបស់កម្មាភិបាល យុទ្ទជន យុទ្ទនារី ដែលបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រយុទ្ទផ្ដួលរំលំ របបវាលពិឃាត ប៉ុលពត និងទប់ស្កាត់ មិនអោយរបបអប្រីយ៍នេះអាចវិលត្រឡប់ជាថ្មីវិញបាន។

ក្នុងឪកាសនេះដែរ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជាដែលបាន ពុះពារជំនះ គ្រប់ឧបសគ្គ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី សិទ្ទិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឌ្យន៍លើគ្រប់វិស័យ និងបានធ្វើអោយ សេដ្ឋកិច្ចកម្ពុជា លូតលាស់យ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ និងសូមគាំទ្រយ៉ាងពេញ
ទំហំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត នៅអាណត្តិបន្តបន្ទាប់ទៀត។

ខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ឯកឧត្តម ជួន សុវណ្ណប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងប៉ោយប៉ែត ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានផ្ដល់អនុសាសន៍ ណែនាំល្អៗព្រមទាំងបានផ្ដល់នូវ
អំណោយផ្សេងៗ យ៉ាងច្រើនជាបន្តបន្ទាប់ សម្រាប់រួមចំណែក ជួយដោះស្រាយទុក្ខលំបាកនិងឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងកំឡុងពេលដែលក្រុងប៉ោយប៉ែត ប្រឈមនិងការរីករាលដាលជម្ងីកូវីដ១៩ និង គ្រោះទឹកជំនន់នាពេលកន្លងមក ។ នៅក្នុងឪកាសនេះផងដែល ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុង សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធ យុវជនគណបក្ស ដែលបានលះបង់ថវិកា ពេលវេលា កម្លាំងកាយចិត្ត និងធនធានដើម្បីបុព្វហេតុបក្ស និងប្រជាជននាពេលកន្លងមក។

ចំណុចដែលមិនអាចបំភ្លេច គឺខ្ញុំសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា អោយទទួលបានជ័យជំនះយ៉ាងត្រជាក់ត្រចង់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២កន្លងមក។ ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រី ភ្ញៀវកត្តិយស
សមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបាន ជោគជ័យគ្រប់ភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ ៕


ដោយះ គេហទំពរ័ បារមីមានរិទ្ទិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84