ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានថ្លែងអរគុណប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានថ្លែងអរគុណប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានថ្លែងអរគុណប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកណ្តាលះ

 

 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅ , ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅក្នុងកម្មវិធីដ៍វិសេសវសាល នេះ ឯកឧត្តម បណ្ឌិត បានមានប្៧ថា ៖

ខ្ញុំសូមចូលរួមអបអរសាទរចំពោះការសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល នាឱកាសនេះ ដើម្បីធ្វើការការប្រមូល គ្រប់គ្រង និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដោយនៅក្នុងដំណាក់កាលទី១ នេះ ក្រុមហ៊ុនបានសាងសង់ ដំឡើង និងបានឈានដល់ការបើកដំណើរការទីតាំងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ រហូតដល់ ០៥ កន្លែង រួមមាន ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ហើយទីតាំងទាំង ០៥ នេះ ក៏មានលទ្ធភាពផ្តល់សេវាកម្មគ្រប់ដណ្តាប់បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្ម ដោយនឹងសាងសង់ទីតាំង និងដំឡើងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្របន្ថែមទៀតឱ្យបានគ្រប់ ២៤ ខេត្តនៅទូទាំងប្រទេសទៀតផង។ ទាំងនេះ ពិតជាបានស្តែងឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ពីព្រោះថាកាកសំណល់វេជ្ជសាស្ត្រអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយនាំឱ្យមានការបំពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺទៅក្នុងបរិស្ថានរស់នៅ ប្រសិនបើការគ្រប់គ្រង ទុកដាក់ និងបោះចោលសំណល់វេជ្ជសាស្ត្រ ត្រូវបានធ្វើឡើងមិនបានត្រឹមត្រូវ សមស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។

ឯកឧត្តម បណ្ឌិតបានបញ្ជាក់សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ វិស័យឯកជន គឺជាប្រភពដ៏ធំធេងមួយនៃការវិនិយោគ ក្នុងការជម្រុញវឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងមានភាពច្នៃប្រឌិត ប្រកបដោយចីរភាព ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មួយវិញទៀត សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ជាពិសេសការបើកទូលាយឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ហើយជាក់ស្តែង គឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនេះជាដើម ដែលម្រើឱ្យដល់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនៅទូទាំងប្រទេស។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត បានថ្លែងអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការនឿយហត់ ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់ និងការលំបាកគ្រប់សព្វបែបយ៉ាង ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច-សង្គម ធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ និងប្រជាជន។ បន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាថែរក្សា កសាង អភិវឌ្ឍនកម្ពុជាឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរយូអង្វែងតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ធិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84