ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ អង្គារ៍ ១៥ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ៣០ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ


ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ៖

ពិតណាស់ ការជួបជុំគ្នាក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ព្រមជាមួយនឹងទំនុកចិត្តខ្ពស់លើសុវត្ថិភាពផ្នែកសុខភាព ដោយសារកម្ពុជាទទួលបានជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ដោយប្រុងប្រយ័ត្នតាមគន្លងប្រក្រតីភាពថ្មី។ ស្ថានការណ៍ធូរស្រាលដូចពេលនេះ បានរំលឹកឱ្យនឹកឃើញដល់ស្ថានការណ៍កាលពីឆ្នាំ២០២១ កន្លងទៅ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ហើយគ្រប់គ្នាក៏មានការមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាល និងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស។

យើងដឹងច្បាស់ហើយថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់, ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារ ឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់, ការពង្រឹងយន្តការវេទិកាការងារ និងការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស, ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ, ការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការពង្រីកការផ្តល់សេវារកការងារឱ្យធ្វើ ជាដើម ។ល។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ។ ជាក់ស្តែង សមត្ថភាពសិស្ស-និសិ្សតយើងនៅក្នុងវិស័យនេះ កាន់តែមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយព្រមទាំងមានតម្រូវការទីផ្សារការងារខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ ២០២២ នេះ កម្ពុជាយើងបាន និងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ (TVET DAY) ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។

ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមធ្វើការបញ្ចេញជាទស្សនៈរួមនៅក្នុងសង្គមគ្រួសារនីមួយៗ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល គឺមាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំនយោបាយ តែងបានកំណត់យកការផ្តល់ឱកាសឱ្យទទួលបានការអប់រំរៀនសូត្រឧត្តុង្គឧត្តមខ្ពង់ខ្ពស់ ជាកត្តាគន្លឹះនៃភាពជោគជ័យរបស់កុលបុត្រ កុលធីតា។ ក្នុងន័យនេះ ក្រៅពីការចូលរួមចំណែកជាមួយមាតា បិតា និងអាណាព្យាបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងសព្វគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈដល់ការសិក្សារៀនសូត្រយុវជន យុវនារី និងកុមារ ជាទំពាំងស្នងឫស្សីទាំងនេះ,រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែងនៃឱកាសទាំងនេះសម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ ធំៗ គឺ៖ ១. ការពារសុខសនិ្តភាព ២. រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និង ៣. ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ កត្តាទំាងនេះ អាចមានលំនឹងទៅបាន គឺអាស្រ័យលើចក្ខុវិស័យ និង សមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ថ្នាក់ដឹកនាំរបស់ជាតិ ដោយមានការចូលរួមរបស់ប្រតិបត្តិករ ដែលមានឆន្ទៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។ ដូច្នេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី ដឹកនាំប្រទេស គឺជាការបោះឆ្នោតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ តាមរយៈការធានាបាននូវលំនឹង និងឱកាសសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយម៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84