ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញពីកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញពីកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញពីកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ !!!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សុក្រ ៥រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២០ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ចាមះ


ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែតនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,នៅ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា ៖

ថ្ងៃនេះពិតជាមានមោទនភាពណាស់ ខ្ញុំសូមចូលរួមអបអរសាទរ និងសម្តែងនូវការត្រេកអររីករាយជាមួយប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ក៏ដូចជានៅទូទាំងខេត្តកំពង់ចាមទាំងមូល ចំពោះសមិទ្ធផលថ្មីផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៥ ខ្សែ ប្រវែង ២៧,៩៧ គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ សមេ្តចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរមកពីទីជិតឆ្ងាយ ដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងនេះ ដោយចាប់ពីពេលនេះតទៅ នឹងទទួលបានការធ្វើដំណើរប្រកបដោយផាសុកភាព ចំណេញពេលវេលា ខណៈដែលតំបន់នេះពីមុន ជាតំបន់ខ្វះការតភ្ជាប់ពីព្រោះស្ថានភាពផ្លូវមានការខូចខាតច្រើន ដែលបង្កជាការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាទិដ្ឋភាពរួមនៅទូទាំងប្រទេស ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលជាច្រើន រួមមានផ្លូវ ថ្នល់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាដើម ដែលកើតចេញពីស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែស្ថានភាពដ៏លំបាកពីអតីតកាល មកជាភាពស្រណុកសុខស្រួលដូចពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មី ជាពិសេសការខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ។

មហាអស្ចារ្យណាស់ដែលថ្ងៃនេះគឺជាទិវាជាតិនៃការចងចាំ ដែលជាការរព្ញកនឹកឃើញនូវអតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងឃ្នងនៅក្នុងរបបប៉ុលពត។ មហោសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។ ជាភ័ព្វសំណាងណាស់ ដែលក្រោយមកប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងផុតមហន្តរាយនៃអតីតកាលដ៏ខ្មៅងងឹតនេះ តាមរយៈពលិកម្មតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញពីកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូបដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ដោយទទួលបានការទទួលស្គាល់ប្រកបដោយភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិគួរជាទីមោទនៈ៕

 

ដោយ៖ គេហទំព័រ បារមីមានរិទ្ធិលោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84