ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយ លោក Shigemitsu DEMIZU ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
0

ស្វែងយល់ អំពី ប្រវត្តិអក្សរសាស្រ្តខ្មែរ !!!!!

ស្វែងយល់ អំពី ប្រវត្តិអក្សរសាស្រ្តខ្មែរ !!!!!

ស្វែងយល់ អំពី ប្រវត្តិអក្សរសាស្រ្តខ្មែរ !!!!!

ដោយ: លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០(គេហទំព័រ យើងខ្ញុំនឹងចាប់ផ្ដើមផ្សាយអំពីរឿងអក្សរសិល្ប៍ខ្មែរ ចាប់ពេលនេះតទៅ)
ព័ត៌មានជាតិ

រាជធានីភ្នំពេញ

១.ប្រវត្តិកំណើតអក្សរសាស្រ្ត មនុស្សយើងពីដើមប្រកបរបរ រកស៊ីផ្អែកទៅលើធម្មជាតិ ហើយប្រើកំលាំងផ្ទាល់មាន បរបាញ់ នេសាទ និង ដាំដំណាំបន្តិចបន្ទួច គ្រប់គ្រាន់សំរាប់តែចិញ្ចឹមគ្រយសារខ្លួន កុលសម្ព័ន្ធខ្លួនប៉ុណ្ណោះ ៕ សកម្មភាពសង្គមនាជំនាន់ នោះ មានតិចតួចស្តួចស្តើងជាអនេក ។ការទាក់ទងរវាងក្រុម និងកុលសម្ព័ន្ធ ក៏មិនសូវជាស្មុគស្មាញប៉ុន្មានដែរ គ្រាន់តែនិយាយ និងសំដីរកគ្នាទៅវិញទៅមក ក៏ជាការស្រេច ក៏ប៉ុន្តែកុលសម្ព័ន្ធដុះរាលរីកធំឡើង សកម្មភាពក្នុងសង្គម ក៏បែកសាយជាច្រើសណ្ថានឡើង ហេតុដូច្នេះមនុស្សងាកទៅរកគំនូស និង សញ្ញាផ្សេងៗ ដើម្បីសំគាល់របស់របរ សព្វសារពើ, ដើម្បីកត់ចំណាំទុកនូវ របៀបប្រើប្រាស់គ្រឿងផលិតកម្មផ្សេងៗដើម្បីទុកតមណែលឲកូនចៅ ខ្លួន នូវឧត្តមគតិ លទ្ធិគ្រប់ជំពូក…។ល។ ឥលូវប្រែក្លាយទៅជាអក្សរ រួចក៏មានផ្លែផ្កា ជាអក្សរសាស្រ្ត ដូចសព្វថ្ងៃ ។

អក្សរសាស្រ្តជាមែកធាងនៃវប្បធម៌ មិនមានចរិកដូចគ្នាទាំងអស់ទេ គឺជាប់នឹងសង្គម ដូច្នេះអក្សរសាស្រ្ត ត្រូវប្រែប្រួល ទៅតាមការ វិវត្តន៍សង្គមនៃមនុស្សជាដាច់ខាត។សង្គមសក្តិភូមិ មានអក្សរសាស្រ្តរបស់គេ ច្រើនផ្អែកទៅលើ សាសនា បុគ្គលមួយរូបៗ ដែលលើកតម្កើងជា តំណាង , អាទិទេព ,ព្រះឥន្ទ ,ព្រះម្ចាស់សួគ៌ ,ព្រះពោធិសត្វ, ព្រះពុទ្ធ ,យកកំណើតក៏មាន បុគ្គលនេះគីជាពូជខ្ពស់ ចុះពី ឋានលើ មកយកកំណើត មានឥទ្ធិពលជិះជាន់ បាញ់សំលាប់បានទាំងអស់ គ្មានច្បាប់ណាធំជាងបុគ្គលមួយ រូបនោះទេ ។

អក្សរសាស្រ្តសង្គមទុននិយម បង្វិលប្រជាជនឲអណ្តែតអណ្តូងយល់ឃើញថា លោកតាប្រាក់ធំជាង ព្រោះ អោយប្រជាជនខ្លាចនាយទុន ហើយគិតថានាយទុនជាម្ចាស់ធនធានក្នុងសង្គមទាំងអស់។អក្សរសាស្រ្តសង្គមនិយម មានចរិកប្រជាជាតិប្រជាជន និង វិទ្យាសាស្រ្តបានន័យថា ដឹកនាំប្រជាជនឲ ស្គាល់កំលាំងរបស់ខ្លួនលះបង់ចោលនូវជំនឿដែលគ្មានសមហេតុផល ។ អក្សរសាស្រ្តនេះផ្អែកលើវិទ្យាសាស្រ្ត ឲមនុស្សឃើញការពិតជាក់ស្តែង៕សង្គមសក្តិភូមិ ឬទុននិយមមានមនុស្សជិះជាន់មនុស្ស ធ្វើអោយមានទំនាស់ វណ្ណះជាបុព្វហេតុមួយធំជម្រុលសង្គមមនុស្សអន់ថយ ឲឡើងទៅសង្គមជឿនលឿន៕ ក្នុងសង្គមទុននិយម និងសង្គមសក្តិភូមិ មានអក្សរសាស្រ្តពីរយ៉ាងប្រឆាំងគ្នាបំរើ វណ្ណះរៀងខ្លួន អក្សរសាស្រ្តជឿនលឿនបដិវត្តន៍ និងអក្សរសាស្រ្តបដិកិរិយា ។

អក្សរសាស្រ្តជឿនលឿនបដិវត្តន៍ មិនបានចងក្រងជាសៀវភៅទេ គឺកើតឡើងពីការនិយាយគ្នាពីមាត់មួយ ទៅមាត់មួយ ។ ម្យ៉ាងវិញទៀតអ្នកកាន់អំណាចនៅសម័យនោះ មិនយកចិត្តទុកដាក់ និងចារឬ បោះពុម្ពជាសាត្រាឲ ប្រជាជនរៀនទេតែបែរជាចង់លុបបំបាត់អោយសូន្យឈឹង។អក្សរសាស្រ្តបដិកិរិយា គឺជាសង្គមមនុស្សជិះជាន់មនុស្សបណ្តុះឲពួកកវីបំរើខ្លួនតែងចងជាច្បាប់ ។ គេបញ្ចូលទៅក្នុងក្បាលប្រជាជនតែអក្សរសាស្រ្ត និងបំរើវណ្ណះខ្លាំងពូកែជិះជាន់គេតាំងពីកុមារដល់ចាស់ស្លាប់ ។

២.អក្សរសាស្រ្តខ្មែរ អក្សរសាស្រ្តប្រែប្រួលជាប់ទៅតាមការវិវត្តន៍ សង្គមជានិច្ច។ ឆ្នាំ១៨៦៣ ពេលបារាំងដាក់ប្រទេសយើងជា ប្រទេសចំណុះ សង្គមខ្មែរជាសង្គមសក្តិភូមិមានកំអែលទាសភាព(ដូចមានទិញលក់មនុស្សជាដើម) និងកំអែល កុលសម្ព័ន្ធ(រស់នៅជាគ្រួសារដោយត្រកូលដូចគ្នា)។ គេជិះជាន់ប្រជាជនគ្រប់ជាន់ថ្នាក់។ ក្នុងរយៈ ចំណុំបារាំង រហូតដល់ឆ្នាំ ១៩៤៧ សង្គមខ្មែរនៅតែជារបបសម្បូណ៌ាជ្ញាសិទ្ធិរាជ ដដែលប្រកបដោយរបបអាណានិយមបារាំង សង្រ្គប់ពីលើផង។ ក្រោយសង្រ្គាមលោកលើកទីពីរ១៩៤៥លទ្ធិប្រជាធិបតេយ្យ បានហៀរចូលមកដល់ស្រុកខ្មែរ ក៏ដួចប្រទេសចំណុះផ្សេងៗ ។ ដូច្នេះហើយជនជាតិខ្មែរត្រូវអនុវត្តទៅតាមរបបថ្មីនេះ ។ ហើយប្រជារាស្រ្តខ្មែរក៏មាន រដ្ឋធម្មនុញ្ញ ១៩៤៧ តែការអនុវត្តន៍ពុំដែលបានពេញលេញឡើយ ព្រោះពួកបារាំង ដោយបានបញ្ជាពីចក្រភព អាមេរិកកាំង ។

៣.អក្សរសាស្រ្តខ្មែរសម័យអង្គរ ចាប់តាំងពីមានប្រជាជនខ្មែរមកដល់សតវត្សទី៧ ខ្មែរយើងមានភាសានិយាយមិនទាន់មានអក្សរនៅឡើយ រហូតដល់សតវត្សទី៨ យើងមានអក្សរសរសេរខ្លះតែមិនទាន់គ្រប់គ្រាន់ ។ អក្សរខ្មែរជំនាន់នោះជាអក្សរសំស្រ្តឹត លាយចំរុះនឹងអក្សរខ្មែរបុរាណ ដែលមានកត់ក្នុងសិលាចារិកទាំងនោះ(អក្សរខ្មែរបុរាណ)។ សិលាចារិកទាំងនោះ បានកត់ប្រវត្តិកសាង ឬ ច្បាំងនៅរជ្ជកាលរបស់ស្តេចណាមួយ ។ សម័យនោះគេសរសេរជាតម្រាផ្សេងៗ ដោយដីស លើស្បែកសត្វ ដែលធ្វើអោយមានពណ៌ខ្មៅ ម្ល៉ោះហើយតម្រាទាំងនោះក៏រលុបបាត់អស់ឥតសល់ គឺអន្តរាយដោយ អំណាចសត្វល្អិតៗ និងធាតុអាកាស មានតែជាតិថ្មទើបទប់ទល់គង់នៅបាន។

៤.អក្សរសាស្រ្តខ្មែរក្រោយសម័យអង្គរ ឆ្លងតាមលង្វែក មកឧដុង្គរជ្ជកាលព្រះអង្គឌួង ក្រោយពីសម័យអង្គររុងរឿងខាងសិល្បះល្បីល្បាញក្នុងសកលលោកប្រទេសខ្មែរបានជួបសង្រ្គាមជាញឹក ញាប់ ណាច្បាំងជាមួយប្រទេសជិតខាង ណាច្បាំងដណ្តើមរាជបល្ល័ង្គគ្នាក្នុងស្រុក ។ នៅសម័យនោះរបៀបសិក្សា

ធ្វើទៅតាមរបសក្តិភូមិ ។ កូនប្រុសអាយុ ៩ឆ្នាំ ឬ ១០ឆ្នាំ បានចូលទៅវត្តបំរើលោកគ្រូ ដាំទឹក ដងទឹក ដល់អាយុ ១៥ ឬ១៦ បានប្រែភេទចូលទៅបួសជាសាមណេរ បាន៥ទៅ៦ឆ្នាំបំពេញជាភិក្ខុភាព ឬមួយក៏សិក។ ក្នុងសម័យនោះ លោកសង្ឃជាសាលារៀន ហើយក៏ជាគ្រូបង្រៀន ជាអ្នកចេះដឹងជាងគេក្នុងតំបន់ស្រែចំការ ។ កូនក្មេងសម័យនោះ ច្រើនរៀនមន្តអាគមអូមអាមស្នេហ៍របៀនផ្សេងៗ រៀនធ្វើហោទាយ៕ តែប្រវត្តិសាស្រ្តបានធ្វើអោយយើងឃើញជាក់ ស្តែងវិធីបង្រៀនសក្តិភូមិនោះ មិនបានទប់ទល់ប្រជាជនឲនៅរហូតទេ ព្រោះការរីកចំរើន ឧស្សាហកម្មវិទ្យាសាស្រ្ត បានធ្វើអោយប្រជាជនមានគំនិតប្រាជ្ញាថ្មី ហើយបំរើខ្លួនពីរបបជាន់មុន។

អក្សរសាស្រ្តចែកជាចង្កោមធំពីរ៖១.អក្សរសាស្រ្តផ្សាយពីកវីចំណានៗ ដែលច្រើនទទួលការឧបត្ថមពីក្រុងលង្វែក និងឧដុង្គ ។២.អក្សរសាស្រ្តប្រជាជនជាអក្សរសាស្រ្តបដិវត្តន៍ផ្ទុយ និងអក្សរសាស្រ្តផ្នែកទីមួយ។អក្សរសាស្រ្តបដិកិរិយាៈគឺផ្សាយចេញពីលង្វែក និងឧដុង្គ ជាអក្សរសាស្រ្តកើតឡើងពីវណ្ណះ ខ្លាំងពូកែរៀងរហូត។ ក្នុងពពួកអក្សរសាស្រ្តផ្នេកនេះយើងអាចរាប់រឿងទាវ ឯក ,ច្បាប់ក្រមង៉ុយ ប្រុស ស្រី ។ល។ អក្សរសាស្រ្តប្រជាជនៈគឺរឿងព្រេងដែលប្រជាជនបាននិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ មានដូចរឿង ធនជ័យ,អាឡាវ ……….៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84