ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី !!!!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១”!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥​ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព !!!!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន (ថ្នាក់រដ្ឋមន្ត្រី) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក​៣ (ACCSM+3) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) ជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីរួមគ្នាក្នុងការលើកកម្ពស់ និងកសាងសមត្ថភាពយុវជនកម្ពុជា !!!!!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បាន​ទទួល​ជួប​ជាមួយ​សមាជិក​សភា​មកពី​ប្រទេស​ជប៉ុន​រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​បន្ត​ជាមួយ លោកជំទាវ OBUCHI Chizuko ដែល​ភរិយា របស់លោក Keizō Obuchi អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។​

​ក្នុងជំនួប​នោះ លោកជំទាវ OBUCHI Chizuko បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា​លោកជំទាវ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ខួប​២០​ឆ្នាំ​បន្ទាប់ពី​លោកជំទាវ និង​ស្វាមី មក​កាន់​កម្ពុជា​កាលពី​២០​ឆ្នាំមុន​។ លោកជំទាវ​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ និង​គណៈប្រតិភូ​បាន​ចូលជួប​សំដែង​ការគួរសម​នាពេលនេះ និង​ក៏​សូម​ថ្លែងអំណរគុណ​សម្ដេច​តេជោ​ផងដែរ ដែល​តំណាងឱ្យ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោកជំទាវ​។​

​លោកជំទាវ OBUCHI Chizuko បាន​មានប្រសាសន៍ថា លោកជំទាវ​មាន​ការចងចាំ​យ៉ាង​រស់​រវើក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក​ជំទាវ​ទៅ​កាន់​មជ្ឍមណ្ឌល​ស៊ីម៉ាក់​កាលពី​២០​ឆ្នាំមុន ជាមួយ​នឹង​ស្វាមី ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ក៏​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស៊ីម៉ាក់​ផងដែរ​។ លោកជំទាវ​បានកត់សម្គាល់​ឃើញ​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នា​ពេល​នេះ លោកជំទាវ​បាន​មើលឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​នូវ​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ​។ លើសពីនេះទៅទៀត​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទឹក​មុខស្រស់​ស្រាយ និង​រស់​រវើក​។ ជាមួយគ្នា​នេះ​ផង​ដែរ លោកជំទាវ​បាន​មានប្រសាសន៍​បន្ត​ថា​នេះ​ជា​ជោគជ័យ​ដ៏​ពិតប្រាកដ​របស់​កម្ពុជា​។ បន្ទាប់មក លោកជំទាវ​ក៏បាន​ជូនពរឲ្យ​ចំណងមិត្តភា​ពរវាង​កម្ពុជា និង​ជប៉ុន​កាន់តែ​ស្អិតរ​មួ​ត​រឹងមាំ​បន្ថែមទៀត ហើយ​លើសពីនេះ​ទៅទៀត​លោកជំទាវ​ក៏បាន​គោរព​ជូន​ពរ​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឱ្យ​មាតា​ក្មេក​របស់​សម្ដេច​ដែល​ត្រូវជា​មាតា​បង្កើត​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ឱ្យ​ជាសះស្បើយ​ពី​ជម្ងឺ​នាពេល​ខាងមុខ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ និង​គណៈប្រតិភូ​ដែល​បាន​ជូនពរ​ដល់​ម្ដាយក្មេក​របស់​សម្ដេច​ឱ្យ​ជាសះស្បើយ​ពី​ជំងឺ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​អំពី​អតីតកាល ដែល​ពេលនោះ​ឯកឧត្តម Obuchi មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទស្សនកិច្ច​នោះ​ផងដែរ មានតែ​ឯកឧត្តម Obuchi និង​លោកជំទាវ​ទេ ដែល​ជា​ជនជាតិ​បរទេស​ធ្វើ​ទស្សនកិច្ច​ទៅ​មើល​សកម្មភាព​ដោះមីន​នៅ​មជ្ឈមណ្ឌល​ស៊ីម៉ាក់ ហើយ​មាន​តែ​ឯកឧត្តម Obuchi ទេ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​បញ្ហា​ដោះមីន​នៅ​កម្ពុជា ។

​លើសពីនេះទៅទៀត សម្ដេច​តេជោ ក៏​បាន​រំលឹក​ពី​អតីតកាល​ផង​ដែរ​នោះ​គឺ​ឯកឧត្តម Keizō Obuchi និង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​នៅ​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ឲ្យមាន​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ដោយ​ប្រដាប់អាវុធ​នៅ​ឆ្នាំ​១៩៩៧ លើសពីនេះ​ទៅ​ទៀត​សម្ដេច​តេជោ​បានបញ្ជាក់​ថា​ឯកឧត្តម Obuchi ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ឯកឧត្តម​បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​២០​ឆ្នាំ​មុន​នោះ​គឺជា​ប្រវត្តិសាស្ត្រ ហើយ​ឯកឧត្តម​គឺជា​មនុស្ស​ទី​ពីរ​ហើយ​នៅក្នុង​ដំណាក់កាល​របស់​ឯកឧត្តម​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​បាន​ចូលរួម​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន ជាពិសេស​ក្នុង​ការជំរុញ​ឲ្យមាន​ការ​ផ្តល់​នូវ​ថវិកា​ទ្រទ្រង់​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​គាត់​បាន​ប្រកាស​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នោះ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ និង សូម​ជូនពរ​ដល់​លោកជំទាវ OBUCHI Chizuko ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84