ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង​ក្នុងកាលៈទេសៈ​សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួលខុសត្រូវខ្ពស់ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង​ក្នុងកាលៈទេសៈ​សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួលខុសត្រូវខ្ពស់ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង​ក្នុងកាលៈទេសៈ​សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួលខុសត្រូវខ្ពស់ !!!!!

ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ សៅរ៍ ០៧កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាស​ទទួល​ស្គាល់ និងបញ្ចូលសមាសភាពសាស្រ្តាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតចំនួន ២.៧៥៦រូប ជាសមាជិក​គណបក្ស​​ប្រជាជនកម្ពុជា (នៅរាជធានីភ្នំពេញ, ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបាន មានប្រសាសន៍ ថា)៖

ខ្ញុំសូមចូលរួមសប្បាយរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតទាំងអស់ ដែលកំពុង​ពាក់អាវគណបក្សដ៏ស្រស់ស្អាត និងឯកភាពគ្នា ដែលជានិមិត្តរូបនៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ​នៃគណបក្ស​ប្រជាជន​កម្ពុជា។ គណបក្សយើងជាគណបក្សដែលមានការ​អភិវឌ្ឍ​រីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន​ និង​អភិឌ្ឍប្រទេសជាតិ។

ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា​ ក៏ដូចជាប្រជាពលរដ្ឋទូទាំង​ប្រទេស​តាមរយៈ ការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិកនៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះ គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឱ្យបានធំធេងលើមូលដ្ឋាននៃចំណេះដឹង និងបទពិសោធន៍​ដែល​​មានជាង​ ៧០ ឆ្នាំកន្លង​មកនេះ​ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព​ថែម​ទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាស​ បង្កលក្ខណៈឱ្យគ្រប់គ្នា​បានទទួលផល​ និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។

នៅក្នុងឪកាសដ៍ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត បានថ្លែងថា សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង​ក្នុងកាលៈទេសៈ​សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការ​ទទួលនូវ​មតិយោបល់​ពី​គ្រប់​មជ្ឈដ្ឋានប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។ មួយវិញទៀត សម្តេច តែងបានផ្តល់នូវ​ការគាំទ្រ​​គ្រប់បែប​យ៉ាងសម្រាប់សកម្មភាពយុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែក​ក្នុងការដុសខាត់កម្លាំងបន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84