ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពី របបប្រល័យពូជសាសន៍ក្នុង រយៈកាលជាង ៤០ ឆ្នាំ ក៏ដូចជាការ បង្កើត និង ថែរក្សា សន្តិភាពពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពី របបប្រល័យពូជសាសន៍ក្នុង រយៈកាលជាង ៤០ ឆ្នាំ ក៏ដូចជាការ បង្កើត និង ថែរក្សា សន្តិភាពពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពី របបប្រល័យពូជសាសន៍ក្នុង រយៈកាលជាង ៤០ ឆ្នាំ ក៏ដូចជាការ បង្កើត និង ថែរក្សា សន្តិភាពពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ !!!!

ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ សៅរ៍ ០៧កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ចាម:

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធី សម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក បានមានប្រសាសន៍ថា៖

ខ្ញុំសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់វត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩១៨ សម័យអាណានិគមនិយមបារាំង ដោយមានអាយុកាលប្រមាណ ១០៤ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម ហើយនៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងសូមចូលរួមអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងក្នុងឱកាសនេះនូវមហាកុដិភ្លោះ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត សម្រាប់បម្រើឱ្យសេចក្តីត្រូវការធ្វើបុណ្យទានរបស់លោកយាយលោកតា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត និងដែលមកពីទីជិតឆ្ងាយ។ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ និងជាសារមន្ទីរនៃវប្បធម៌និងអក្សរសាស្រ្តជាតិនាគ្រប់សម័យកាល…។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។ ការដឹកនាំដោយធម៌ គឺសំខាន់ណាស់។ រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។

នៅក្នុងអតីតកាលដែលយើងមិនត្រូវបំភ្លេច ក្នុងការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងរយៈកាលជាង ៤០ ឆ្នាំ ក៏ដូចជាការបង្កើត និងថែរក្សាសន្តិភាពពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ និងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ ក៏ដូចជាការបង្កើតនិងធានានិរន្តភាពនៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែលគណបក្សប្រជាជនកម្ពុជាបានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។ មួយវិញទៀត សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែករបស់មិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេសការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវ។

ជាថ្មីម្តងទៀត លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងអ្នកស្រុកកំពង់សៀមផ្ទាល់ ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងគ្រប់ការបោះឆ្នោតកន្លងមក៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84