ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព !!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព !!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព !!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ព្រហស្បតិ៍ ០៥ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ នៅរាជធានីភ្នំពេញ, ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដែលនៅក្នុងឪកាសនោះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា៖

ខ្ញុំសូមសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាលំដាប់របស់សាកលវិទ្យាល័យអន្តរជាតិក្នុងរយៈកាល២០ឆ្នាំកន្លងមកនេះ ទាំងផ្នែកធនធានមនុស្ស និងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ពិសេសបានអប់រំបណ្តុះបណ្តាលធានធានមនុស្សប្រកបដោយគុណវុឌ្ឍិ សមត្ថភាព សម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈ បម្រើឱ្យតម្រូវការក្នុងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកជាវិស័យអាទិភាពមួយ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងសុខុមាលភាពកាន់តែប្រសើរតាមរយៈការទទួលបាននូវសេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ជាការពិតណាស់ ការបណ្តុះបណ្តាលផ្នែកសុខាភិបាល គឺទាមទារឱ្យមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ព្រោះវិជ្ជាជីវៈសុខាភិបាល គឺជាជំនាញវិជ្ជាជីវៈដ៏ពិសេសមួយ ដែលទាក់ទងនឹងការស្លាប់រស់របស់អាយុជីវិតមនុស្ស។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ខ្ញុំ សូមចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានតស៊ូខិតខំប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់រៀនសូត្រ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ព្រមជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សា ចូលរួមបម្រើដល់វិស័យសុខាភិបាលទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ដើម្បី លើកកម្ពស់សុខភាពរបស់ប្រជាជនយើងឱ្យកាន់តែល្អប្រសើរ ព្រោះសុខភាព គឺជាទ្រព្យធនដ៏មានតម្លៃបំផុតនៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងបន្តនៅក្នុងកម្មវិធី ដ៍សែរីករាយនេះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ខ្ញុំសូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអន្តរជាតិ ដែលតែងតែផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់សមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) ចាប់តាំងពីឆ្នាំ២០០៩ មក ដែលនេះគឺជាការចូលរួមផ្តល់លទ្ធភាពជូន សម្តេចទាំងពីរ នៅក្នុងការបែងចែកអាហារូបករណ៍ទាំងនោះដល់និស្សិតក្រីក្រ ដើម្បីទទួលបានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងសាកលវិទ្យាល័យនេះ និងសូមកោតសរសើរផងដែរចំពោះនិស្សិតស្ម័គ្រចិត្តនៃសាកលវិទ្យាល័យអន្តរជាតិ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនានា នៅក្នុងការបំពេញកិច្ចការសង្គម និងមនុស្សធម៌ ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ កន្លងនេះ ដែលជាកាលៈទេសៈដែលជាតិកំពុងត្រូវការបំផុតនូវការចូលរួមរបស់យុវជន ដែលជាកម្លាំងស្នូល។

នៅក្នុងឪកាសចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត បានថ្លែងថាអំណោយផលនៃ
សុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាការពិត ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺជាការសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការផ្តល់នូវអារម្មណ៍កក់ក្តៅ លែងភ័យខ្លាចព្រួយបារម្ភ និងមិនបាក់ទឹកចិត្ត។ ជោគជ័យនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ជាក់ស្តែងណាស់ នេះគឺជាការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ រហូតនាំកម្ពុជាឱ្យឈរក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩ លឿនជាងគេ ទាំងលើទិដ្ឋភាពបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត ក៏ដូចជាការគ្រប់គ្រង និងសារផ្តល់ប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច។ បច្ចុប្បន្ន យើងក៏កំពុងដើរឈានមកដល់ភាពស្វ័យម្ចាស់ការលើគ្រប់គ្រងជំងឺកូវីដ-១៩ និងការរៀនរស់នៅស្របតាមគន្លងប្រក្រតីភាពថ្មី ដោយមានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងនាមជាអ្នកជាអ្នកទទួលផលផង និងជាប្រតិបត្តិករផង៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84