ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាល ដែល ដឹកនាំ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹង បន្ត ខិតខំ អភិវឌ្ឍ វិស័យ នេះជាមួយ នឹង ចក្ខុវិស័យ ច្បាស់លាស់ !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាល ដែល ដឹកនាំ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹង បន្ត ខិតខំ អភិវឌ្ឍ វិស័យ នេះជាមួយ នឹង ចក្ខុវិស័យ ច្បាស់លាស់ !!!!

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាល ដែល ដឹកនាំ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹង បន្ត ខិតខំ អភិវឌ្ឍ វិស័យ នេះជាមួយ នឹង ចក្ខុវិស័យ ច្បាស់លាស់ !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ពុធ ៤ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹង ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តតាកែវ:

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធអគារសិក្សា ០១ខ្នង ស្មើនិង ០៦បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅខេត្តតាកែវ, ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កាលពីម្សិលមិញ ដោយក្នុងនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាលជាង៣០ ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌របស់សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់ក្រោយៗទៀត។

លើសពីនេះទៅ លោកឧត្តមសេនីយ៍ក៏បានបន្តទៀតថា ខ្ញុំសូមអបអរសាទរចំពោះឱកាសនៃការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនាពេលនេះ ជាពិសេសស្របពេលដែលប្រជាជនទូទាំងប្រទេសទើបបានកំសាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើងយ៉ាងអាធិកអាធមដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច គឺខុសពីកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយក្នុងកាលៈទេសៈនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកកំពុងជាប់មមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលគួរឱ្យព្រួយបារម្ភនៃជំងឺកូវីដ-១៩។ ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ មិនបានកើតទ្បើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏តឹងតែងមួយនេះ រហូតនាំកម្ពុជាឱ្យឈរចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩។

លោកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការសំលឹងទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍បានមានប្រសាសន៍ទោកាន់អង្គពិធី សូមអគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រួមទាំងអ្នកបូរីជលសារនេះផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការដឹកនាំប្រកបដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំងក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84