ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជា មួយ លោកស្រី Laura Macpherson នាយកប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan Institute (BKI) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ !!!!! - សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី !!! - សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ”!! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !!!!! - សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ !! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!! - លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
0

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារ ខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួនពលរដ្ឋ០៩គ្រួសារនៅឃុំស្វាយចេក!

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារ ខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួនពលរដ្ឋ០៩គ្រួសារនៅឃុំស្វាយចេក!

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារ ខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួនពលរដ្ឋ០៩គ្រួសារនៅឃុំស្វាយចេក!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ពុធ ១៣ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅជូនប្រជាពលរដ្ឋនៅឃុំស្វាយចេក ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងអំឡុងពេលជម្ងឺកូវីដ១៩ រាតត្បាតជាសកល។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ដែលមានការរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ អភិបាលនៃគណះអភិបាលស្រុកស្វាយ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមាន ១-អង្ករចំនួន៥០គីឡូក្រាម ២-មីចំនួន ១ កេស ៣-ត្រីខចំនួន១យួរ ៤-ទឹកត្រីចំនួន ១យួរ៥-ទឹកស៊ីអ៉ីវចំនួន១យួរ ៦-ទឹកសុទ្ធចំនូន ២យួរ ៧.ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំការសួរសុខរបស់ថ្នាក់ដឹកនាំចំពោះ សមាជិក សមាជិកបក្ស បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់ផ្នែកពាក់ពន្ធ័ បានធ្វើឲ្យគណបក្សប្រជាកម្ពុជា រីកចម្រើន ទាំងការដឹកនាំ ការងារនយោបាយ ការកសាងសមិទ្ធផលនានា ការផ្តល់សេវាសាធារណ: និងការងារសង្គមផ្សេងៗ។ ទន្ទឹមគ្នានោះលោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជម្រុញដល់ប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ជៀសវាងយឺតយ៉ាវ បាត់សិទ្ធិមិនបានចូលរួមបោះឆ្នោត។ និងបានណែនាំឲ្យបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដ១៩បំលែងខ្លួនថ្មី៕

ដោយ ៖ គេហទំព័រ បារមីមានរិទ្ទិលោកយាយ ម៉ៅ
https://www.bmm-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84