ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន (ថ្នាក់រដ្ឋមន្ត្រី) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក​៣ (ACCSM+3) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី !!!!! - ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) ជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីរួមគ្នាក្នុងការលើកកម្ពស់ និងកសាងសមត្ថភាពយុវជនកម្ពុជា !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគម អ.ម.ត និង ក្រសួងអប់រំ យុវជន និងកីឡា !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា !!!!! - អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា !!!!! - ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក !!!!!
0

កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន !!!!!

កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន !!!!!

កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ២រោច ខែ អស្សុជ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី០៩ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីបានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល, ប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្តេចបវរធិបតី ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។

ប្រមុខទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ, សម្តេចបវរធិបតីបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឯកឧត្តមបានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ (១) នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84