ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រវត្តិសាស្ត្របាល់ទាត់៖ FIFA នឹងប្រគល់ចិញ្ចៀនជើងឯក ឲ្យម្ចាស់ពាន World Cup ក្រោមការចូលរួមប្រគល់ដោយផ្ទាល់ពីលោកប្រធានាធិបតី ត្រាំ !!!!! - កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត !!!!! - ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា !!!!! - ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀតនៅកម្ពុជា !!!!! - ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា !!!!! - ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា !!!!! - ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ !!!!! - ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា !!!!! - ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា !!!!! - ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា !!
0

មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!!

មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!!

មន្រ្តីជាន់ខ្ពស់ EU ថាលោក ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប​ ក្រឡាប់ចាក់ !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ពុធ ៧ រោច ខែ មាឃ ឆ្នាំ រោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥

(រាជធានីឡុងដ៏)៖ 

ប្រធានដឹកនាំគោលនយោបាយប្រកួតប្រជែងរបស់សហភាពអឺរ៉ុប (EU) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រឡាប់ចាក់ ហើយទីក្រុងព្រុចសែល គួរតែផ្តោតលើអ្វីដែលជាការព្យាករទុក និងកង្វះខាតខាងស្ថិរភាពនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក ត្រាំ និងសមាជិកដទៃទៀតនៃរដ្ឋាភិបាលរបស់លោក បានរិះគន់ EU ថាមានច្បាប់ទម្លាប់ច្រើនពេក ហើយបានកំណត់លក្ខខណ្ឌផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងជាទម្រង់នៃការយកពន្ធ។ កាលពីសប្តាហ៍មុន អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា គណៈកម្មាការអឺរ៉ុប បាននិងកំពុងគាបសង្កត់លើរបៀបបញ្ចេញមតិដោយសេរី តាមរយៈខ្លឹមច្បាប់សេវាកម្មឌីជីថលរបស់ប្លុក ដែលនៅក្នុងស្ថានភាពបន្ទាន់ EU អាចដាក់កំហិតមាតិកាអនឡាញ ឬដំណើរការ search engine ជាបណ្តោះអាសន្ន។

លោកស្រី Teresa Ribera ដែលជាមន្រ្តីដ៏មានឥទ្ធិពលមួយរូបនៅក្នុង EU បានប្រាប់ Reuters ថា ស្របពេលដែលអឺរ៉ុប ត្រូវការចរចាជាមួយសេតវិមាន និងស្តាប់កង្វល់របស់ខ្លួនលើបញ្ហាពាណិជ្ជកម្ម មិនគួរមានការជំរុញឱ្យកែប្រែច្បាប់ ដែលសភាអនុម័តរួចហើយទេ។ លោកស្រីក៏បានរិះគន់ទៅលើរបៀបធ្វើនយោបាយរបស់ លោក ត្រាំ ដោយគូសបញ្ជាក់ថា «យើងត្រូវតែមានភាពបត់បែន ប៉ុន្តែមិនអាចចាត់វិធានការលើសិទ្ធិមនុស្ស ការរួបរួមរបស់អឺរ៉ុប និងលទ្ធិប្រជាធិបតេយ្យនោះទេ»។ លោកស្រីបន្ថែមថា «ប្រសិនបើមានបញ្ហា ឬការព្រួយបារម្ភណាមួយ សូមធ្វើការពន្យល់។ វាមិនមែនជារឿងដែលមិនអាចជជែកគ្នាបានឯណា? វាដូចមិនសមហេតុផល»៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84