ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន !!!!! - មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ !!!!! - រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!! - - កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត !!!!! - ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា !!!!!
0

ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!!

ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!!

ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ!!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ ៨ រោច ខែ បុស្សឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនឹងថ្ងៃ ទី ២១ ខែ មករា ឆ្នាំ ២០២៥

ខេត្តពោធិសាត់៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ថា ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។ ជាក់ស្តែង មានអតីតយុទ្ធជន ដែលកំពុងមានវត្តមាននៅទីនេះ ជាសាក្សីរស់ ហើយមានសំណាងរស់រានមានជីវិត និងអាចបង្កើតគ្រួសារ។ យោធាជាច្រើនរូប ក៏អាចត្រឡប់ទៅជួបជុំគ្រួសារ ហើយទីនេះ ដែលធ្លាប់ជាតំបន់ព្រៃ និងដាច់ស្រយាល បានក្លាយទៅជាតំបន់ពោរពេញដោយការវិវត្ត មានភូមិ សាលារៀន មន្ទីរពេទ្យ និងជីវភាពរស់នៅ។ ទីនេះ ដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនជីវភាព។ កន្លែងនេះ នឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខ និងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់ ដែលនេះជាការអភិវឌ្ឍពិតប្រាកដ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនដែលទុកអតីតយុទ្ធជនចោលនោះទេ ដោយយកចិត្តទុកដាក់ទៅលើកិច្ចការ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ពិតជាបានដោះស្រាយ និងជួយច្រើនចំពោះអតីតយុទ្ធជន តែនៅតែមិនទាន់បានគ្រប់ ១០០% ឬបំពេញសេចក្តីត្រូវការនោះទេ ព្រោះទំហំធំ តែយើងនឹងខិតខំបន្ត។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំទាំងអស់ និងក្នុងនាមនាយករដ្ឋមន្ត្រីផ្ទាល់ ប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំកសាងបន្ថែម អភិវឌ្ឍបន្ថែម អភិវឌ្ឍប្រទេស និងជួយអតីតយុទ្ធជន គឺត្រូវធ្វើជាបណ្តើរៗ សន្សឹមៗ ហើយក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយដែលបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍ ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយភាពច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់។ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់, រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ, ចំពោះអ្នកផលិតកសិផលជាស្រូវ, បន្ថែមពីលើការគិតគូលើថ្លៃលក់ និង ទីផ្សារសម្រាប់លក់ យើងត្រូវគិតគូជាច្រើនដំណាក់កាល៖ ដំណាក់កាលទី១ គឺត្រូវមានដី សម្រាប់ដាំដុះ, ដំណាក់កាលទី២ គឺត្រូវមានទឹក សម្រាប់ស្រោចស្រព, ដំណាក់កាលទី៣ គឺត្រូវមានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និងស្រោចស្រព, និង ដំណាក់កាលទី៤ គឺទីផ្សារ សម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។ សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងដាក់វិធានការ ចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖ទី១/ វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ, សម្រាប់បង្វិលប្រមូលទិញកសិផល, និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១៥០លានដុល្លារបន្ថែមទៀត និង ទី២/ វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ, ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី, កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84